ប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា នឹងលើកយកចំណុចសំខាន់ៗ ចំនួនប្រាំ សម្រាប់ដំណើរទស្សនកិច្ច លើកទីពីរ ទៅកាន់មីយ៉ាន់ម៉ា
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានបញ្ជាក់ថាៈ ដំណើរទស្សនកិច្ចលើកទីពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅពេលដ៏ខ្លី ខាងមុខនេះ លោកតែងតែគិតពីចំណុចសំខាន់ៗ ចំនួនប្រាំ៖ ១) ការបញ្ឈប់អំពើហិង្សា , ២) ការចូលរួមប្រាស្រ័យទាក់ទងគ្នា ក្នុងន័យស្ថាបនា , ៣) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ , ៤) ជំនួយមនុស្សធម៌ និង ជាពិសេសចុងក្រោយ ៥) សុទិដ្ឋិនិយម។