ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៧ ឧសភា ២០២២ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងថ្មី ២ខ្សែ និងដាក់ប្រព័ន្ធលូថ្មី ១ខ្សែ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាល សង្កាត់ ឆ្នាំ២០២២ នៅសង្កាត់ស្វាយប៉ាក ។
ពិធីបើកលការដ្ឋានមួយនេះ ក៏មានការចូលរួមពីលោក វ៉ាន់ ខន មន្ត្រីបច្ចេកទេស រាជធានីភ្នំពេញ លោក-លោកស្រី ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យ ផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ លោកអនុប្រធាន ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ លោក-លោកស្រី ចៅសង្កាត់ -ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ ។
ការដ្ឋានដែលត្រូវបើកឲ្យដំណើរការ មាន ៣ គម្រោងគឺ៖ ១ -ជួសជុលផ្លូវ បេតុងអាមេ ១៧៩ម. គុណនឹង ៥ម. គុណនឹង ០,១៥ម. នៅភូមិស្វាយប៉ាក ភូមិលូ និងភូមិឡកំបោរ អស់ថវិកា ៧៩.២០០.០០០ រៀល។ ២-ជួសជុលផ្លូវបេតុង គ្មានសរសៃដែក ប្រវែង ១៨៨ម. ទទឹង ២,៧៣ម. កម្រាស់ ០,១២ម. ស្ថិតនៅ ភូមិលូ និងភូមិឡកំបោរ អស់ថវិកា ២.៥៦៦.២០០ រៀល។ ៣-ដាក់លូថ្មី ប្រវែង ១៥៣ម. គុណនឹង ០,៦០ម. នៅភូមិស្វាយប៉ាក អស់ថវិកា ៦១.២០០.០០០ រៀល សរុបរួមអស់ថវិកា ១៤២.៩៦៦.២០០ រៀល៕/V-PC