ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងកាត់បន្ថយកាតលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផងនោះនៅព្រឹកថ្ងៃទី២៨ឧសភា២០២២។

នៅសង្កាត់ទួលសង្កែទី២ បានបើកការដ្ឋាន ស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ2022 ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ការដ្ឋានបើកឲ្យដំណើរការមាន ០២ គម្រោង៖1-ផ្លូវបេតុងអាមេ ១៤៧ម×៥.៥ម×០.១៥ម នៅភូមិទួលថ្ងាន់ និងភូមិពោងពាយ អស់ថវិកា ៥១.៧៤៤.០០០ រៀល។

2-ដាក់លូប្រវែង ៣៣១ម×០.៦០ម នៅភូមិទួលថ្ងាន់ និងភូមិពោងពាយ អស់ថវិកា ៧៨.១១៦.០០០ រៀល សរុបរួមអស់ថវិកា ១២៩.៨៦០.០០០ រៀល៕/PC