ដោយៈ health.com.kh
ខាងក្រោមនេះ គឺជា វិធីសាស្ត្រ មួយចំនួនតូចសម្រាប់ ជួយ អោយ អ្នក កាន់តែ យល់ច្បាស់ ថា ការឆាប់រៀបការពេកល្អ សម្រាប់មនុស្សម្នាក់ៗ ឬក៏អត់ ។ ការ ឆាប់ រៀបការ ពេក អាច មានន័យថា ជា ការសម្រេចចិត្ត ដើម្បីដោះស្រាយអ្វីៗ អោយ ឆាប់រហ័ស នៅក្នុង ជីវិត ។
គុណសម្បត្តិ
– ចិត្ត គំនិត ដ៏ ក្មេងខ្ចី មួយ គឺ ងាយ នឹងសម្របខ្លួនព្រមទាំង អ្វីៗ ដែល មាន បន្ត ។ ដល់ ពេល ចិត្តគំនិត នោះ លូតលាស់ កាន់តែច្រើន ទៅ វា នឹង មាន និន្នាការ ក្លាយទៅជា កាន់តែ សាំ ទៅនឹង ភាព សមរម្យ ក្នុង ការសម្រេចចិត្ត ដូច្នេះ នឹង ធ្វើអោយ គូស្នេហ៍ ទាំង ពីរ នាក់ អាច សម្របសម្រួល គ្នា ទៅតាម កាលៈទេសៈ ជាច្រើន បាន ។
– សម្រាប់ មនុស្ស ស្រី ការ ឆាប់ រៀបការ គឺជា រឿង មួយ មាន សុវត្ថិភាព ដល់ ការ មាន ផ្ទៃពោះ ។ បើ យោង ទៅតាម គ្រូពេទ្យ ថែទាំ សុខភាព បានអោយដឹងថា មនុស្ស ស្រី វ័យ ២៥ ឆ្នាំ គឺ សាក សម បំផុត សម្រាប់ ការ មាន ផ្ទៃពោះ ។ ការ ក្រ រៀបការ ពេក អាច នឹង មាន ការផ្លាស់ប្តូ រ ជីវសាស្ត្រ ព្រមទាំង ឈានទៅរក ជំងឺ កូនក្រៅស្បូន និងរ លូ ត បាន ។
– ការឆាប់រៀបការ ផ្តល់ នូវ ពេល វេលា កាន់តែច្រើន សម្រាប់ ដៃគូ ទាំងពី នេះ ប្រកប មុខរបរ យ៉ាង មាន ផាសុខភាព និង គម្រោង យក កូន កាន់តែ ឆាប់ ដែរ ។ ការ ក្រ រៀបការ ច្រើនតែ បញ្ហា ច្រើន អំពី រឿង នេះ ខណៈពេល ដែល ប្តី ឬ ប្រពន្ធ គួរ ចំណាយពេល យ៉ាង សំខាន់ សម្រាប់ មុខ របស់ ពួកគេ ឬ គម្រោង របស់ គ្រួសារ ។
– ជាមួយគ្នានេះដែរ ការ លង់ ស្រឡាញ់ និង សម្រេចចិត្ត រៀបការ លឿន បែបនេះ គឺជា គុណសម្បត្តិ ដ៏ ធំ បំផុត ក្នុង ការ ឆាប់ រៀបការ ដោយសារ តែ អ្នក ត្រូវ ជ្រើសរើស ដៃគូរ ដោយ ខ្លួនឯង និង សម្រេចចិត្តថា នរណា ដែល ត្រូវ ចំណាយ ពេលវេលា រស់នៅ ជាមួយ អ្នក រហូត ។
គុណវិបត្តិ
– កង្វះ សម្តត្ថភាពក្នុង ការសម្របសម្រួល ចំពោះគ្នានឹងគ្នា
– អត់មាន ពេលវេលា សម្រាប់ការមាន ផ្ទៃពោះ និង ការប្រឈមមុខ របស់ វា ។ ដោយសារតែ ការ រលូត កូន ច្រើន ដង ពេក ស្ត្រី ភាគច្រើន នឹង លែង មាន កូន បាន ទៀត ។ ទោះបីជា យ៉ាងណា ក៏ដោយ វា មិនមែន ជា រឿង ដូចៗ គ្នា សម្រាប់ ស្ត្រី ទាំងអស់ នោះ ឡើយ ។
– ការរៀបការលឿនពេក ធ្វើអោយមាន ការផ្លាស់ប្តូរ ជាច្រើន ដូចជា ស្ថេរភាព លុយកាក និង គម្រោង ផែនការ គ្រួសារ ។
– ក្នុងករណី រៀបចំអោយ រៀបការលឿន ពេកទំនាក់ទំនង ផ្លូវភេទ អាចជា រឿង ត្រូវខិតខំប្រឹងប្រែងបន្តិច ៕/PC