ដោយៈ health.com.kh
ខាងក្រោម នេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ ដែលកូនក្នុងផ្ទៃអាចប្រទះ ពេលដែលប៉ា ប៉ា ធ្វើបែបនេះ ។ តើមានអ្វីខ្លះទៅ?
1. លោកប៉ាមិនគួរឲ្យតែអ្នកម្តាយ នៅក្នុងផ្ទះបាយទេ ដោយត្រូវតែចូលទៅជួយ ហើយជួយឲ្យច្រើន ព្រោះបើអ្នកទុកម៉ាក់ ៗ ក្នុង ផ្ទះបាយយូរ កូន ក្នុង ផ្ទៃ នឹង អាចឈ្លក់ផ្សែង ខ្លាំង ដោយ ធ្វើឲ្យអាច ប៉ះពាល់ ដល់សុខភាពបាន ។
2. លោកឪពុក មិន គួរ ឲ្យ អ្នក ម៉ាក់ ដុសលាង បន្ទប់ទឹក ឡើយ ក្រោយ ពេល ដែល មាន ផ្ទៃពោះ ព្រោះ ក្លិន សាប៊ូ និង សារធាតុ ផ្សេង ទៀត ដែល ប្រើ មក សម្អាត បន្ទប់ទឹក គឺ អាច ធ្វើ ឲ្យ កូន ក្នុង ផ្ទៃ ពុល បាន ។
3. ប៉ា ប៉ា មិន គួរ ទុក ពុកមាត់ នោះ ទេ ព្រោះ ក្នុង នោះ មាន ផ្ទុកមេរោគ ច្រើន ។ បើ អ្នក តែង នៅ ជិត អ្នក ម្តាយ នោះ នឹង អាច ធ្វើ ឲ្យ មេរោគ ឆ្លង ចូល ទៅ ក្នុង កូន ក្នុង ផ្ទៃ បាន ។ ជា ហេតុ ដែល អាច ធ្វើ ឲ្យ កូន កើតមក មាន រូបរាង មិនល្អ ហើយ អាច ប៉ះពាល់ ដល់ ផ្លូវដង្ហើម កូន ផង ដែរ ។
4. នៅ ពេល ដែល អ្នក ទាំង ពីរ រួម ភេទ ក្នុង ពេល មាន ផ្ទៃពោះ គួរតែ ប្រយ័ត្ន ព្រោះ បើ មិន ប្រយ័ត្ន កូន ក្នុង ផ្ទៃ អាច បាត់បង់ បាន គ្រប់ពេល ។
5. ផ្សែង បារី អាច ធ្វើ ឲ្យ កូន និង ប្រពន្ធ អ្នក ពុល បាន ។ ដូចនេះ បើ អ្នក ចង់ ឲ្យ អ្នក ទាំង ពីរ ដែល អ្នក ស្រឡាញ់ មាន សុខភាព ល្អ បារី អ្នក គួរតែ ចៀស ឲ្យ ឆ្ងាយ ។
6. ក្នុង នាម ជា លោកប៉ា ម្នាក់ គួរតែ កំដរ អ្នក ម្តាយ អាន សៀវភៅ ដែល ទាក់ទង នឹង កូន ក្នុង ផ្ទៃ ព្រោះ ចំណេះ ទាំងនេះ អាច ជួយ អ្នក សម្រួល ទុក្ខ ធុរៈ របស់ ភរិយា បាន គ្រប់ពេល ។
7. លោកឪពុក មិនគួរ ស្រែកដាក់ អ្នកម្តាយ ឡើយ ព្រោះ អាច ធ្វើ ឲ្យ ម៉ាក់ ៗ ពិបាកចិត្ត ខ្លាំង ។ នៅពេលដែលអ្នកម្តាយកើតទុក្ខ នោះ កូន ក្នុង ផ្ទៃ ក៏ តាម កើតទុក្ខផងដែរ ដោយ ធ្វើឲ្យកូនកើត ចេញ មក នឹង មាន អារម្មណ៍ មួលម៉ៅខ្លាំង ៕/PC