​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ខណៈ​សេដ្ឋកិច្ចពិភពលោក​កំពុង​ជួប​ការលំបាក​ជាមួយនឹង​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ​និង​ព្យុះ​ព្រឹត្តិការណ៍​នានា​កាន់តែ​ច្រើនឡើង ប្រទេស​ចិន​ត្រូវ​គេ​រំពឹងថា​នឹង​បន្ត​​ដើរតួ​ជា​អ្នករក្សា​លំនឹង​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ជាមួយនឹង​គោលការណ៍​រយៈពេល​វែង​ដ៏​រឹងមាំ​របស់​ខ្លួន​។​

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)​ឆ្នាំ​២០២២ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកចូលរួម​បាន​ព្រមាន​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​មាន “​ភាព​ខ្មៅ​ងងឹត​” ចំ​ពេល​មាន​ការកើនឡើង​នៃ​ភាពមិនប្រាកដប្រជា​។​

​លោកស្រី ហ្គី​តា ហ្គោ​ពីណាត​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

​លោកស្រី ហ្គី​តា ហ្គោ​ពីណាត (Gita Gopinath) អគ្គនាយករង​ទី​មួយ​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​វេទិកា WEF ក្នុង​ទីក្រុង​ដា​វូ​ស ប្រទេស​ស្វីស​ថា “​យើង​នឹង​ឃើញ​ភាពទន់ខ្សោយ​បន្ថែម​ទៀត​នៅក្នុង​សេដ្ឋកិច្ចពិភពលោក​”​។​

​នៅពេល​និយាយ​អំពី​ទស្សនវិស័យ​របស់​លោក​ស្រី​លើ​សេដ្ឋកិច្ច​ចិន លោកស្រី​ហ្គោ​ពី​ណាត​បាន​និយាយថា ប្រសិនបើ​ប្រទេស​ចិន​អាច​ដោះស្រាយ​ជាមួយនឹង “​ខ្យល់ព្យុះ​រយៈពេល​ខ្លី​ទាក់ទង​នឹង​កូវី​ដ​”​និង​បញ្ហា​​ផ្សេងៗ​ទៀត​បាន នោះ “​ពិត​ណាស់​ចិន​នឹង​នៅតែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​”៕

រូបថត​ពីលើ​អាកាស​ដែល​ថត​នៅ​ថ្ងៃទី ៦ ខែ​ឧសភា ឆ្នាំ ២០២២ បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ផែ​កុងតឺន័រ​ឡុង​តាន់​ក្នុង​ទីក្រុង​ណាន​ជី​ង​ខេត្ត​ជាំ​ង​ស៊ូ