ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ “មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលហ៊ានថា ហ៊ានធ្វើ ហើយកសាងសមិទ្ធផលនានាជូនប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់”។ នេះជាការបញ្ជាក់របស់ហោ សំអាត អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកន្សោមអក ក្នុងពិធីអញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល សមាជិក-សមាជិកា ក្នុងភូមិក្រូច ព្រមទាំងបើកការដ្ឋានស្តាប្រឡាយ១ខ្សែ នៅភូមិក្រូច នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកន្សោមអក បានបង្ហាញក្តីមោទនភាព និងកោតសរសើរដល់ក្រុមការងារចុះជួយមូលដ្ឋានភូមិទាំង៩ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើននៅក្នុងឃុំកន្សោមអកទាំងមូល។

ចំណែកលោក ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់ត្របែកបានអំពានាវដល់ប្រជាពលរដ្ឋ សមាជិក-សមាជិកា ក្នុងមូលដ្ឋានឃុំកន្សោមអក ឱ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្ដិភាព និងភាពរីកចម្រើនបន្ដទៅមុនទៀត។

លោក ហាស់ សារ៉េត បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជាឃុំកន្សោមអកនឹងទទួលបានជោគជ័យ លើការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧)នេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ក្រោយបានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្រូច ៕សរន