ដោយ:មុនីរ័ត្ន/ភ្នំពេញ​ :​ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ​ បានដឹកនាំកិច្ចប្រជុំជាមួយគណកម្មការប្រតិបត្តិរាជធានីភ្នំពេញ​ ទាំង១៤ខណ្ឌ ដើម្បីត្រួតពិនិត្យការងារ និងដាក់ផែនការត្រៀមរៀបចំហែរក្បួនឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​សង្កាត់​ អាណត្តិទី៥​ ជាទ្រង់ទ្រាយធំនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។

កិច្ចប្រជុំធ្វើនៅទីស្នាក់ការកណ្តាលគណបក្សខ្មែររួបរួមជាតិ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២​ ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។​ ហេីយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕សរន