ដោយ​: ប​.​ជ័យ​/ បន្ទាយមានជ័យ​: លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលស្រុក មន្ត្រី​ពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២២ បាន​ចុះ​ជួប​សំណេះសំណាល និង​ប្រជុំពិភាក្សា​ការកំណត់​អត្តសញ្ញាណ ឯកសារ​ពាក់ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្របៅ កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ត្រូវ​កាត់​ឆ្វៀល​ដី​កំ​បន់​៣ បឹង​ទន្លេសាប​អោយ​វិញ​សម្រាប់​អ្នក​អាស្រ័យ​ផល​មុន​ឆ្នាំ​២០១២ ៕​