ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការបាក់ដីសង្កត់បង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច២៩នាក់នៅក្នុងរដ្ឋពែរណាមប៊ូកូ(Pernambuco)នៅប្រេស៊ីលខាងជើងកាលពីថ្ងៃសៅរ៍។នៅក្នុងរដ្ឋអាឡាហ្គោស(Alagoas)មនុស្សពីរនាក់បានស្លាប់ក្រោយទឹកជំនន់ហូរនាំយកទៅកាលពីថ្ងៃសុក្រ។
មន្ត្រីការពារជនស៊ីវិលបាននិយាយថា មនុស្សជាង១.០០០ពាន់នាក់ត្រូវបានបង្ខំអោយចាកចេញពីផ្ទះរបស់គេដោយសារការជន់លិចនៅរដ្ឋពែរណាមប៊ូកូ នៅពេលមនុស្សដល់ទៅប្រមាណ៣២.០០០គ្រួសាររស់នៅក្នុងតំបន់ប្រឈមការបាក់ដំនងទឹកជំនន់។
បណ្តាសាលារៀននៅក្នុងទីក្រុង រេស៊ីហ្វេ(Recife)បានបើកទទួលអ្នកត្រូវបានជម្លៀសពីគ្រោះធម្មជាតិនេះ។
នៅក្នុងរដ្ឋអាឡាហ្គោស រដ្ឋាភិបាលប្រចាំរដ្ឋបាននិយាយថា ទីក្រុងទីប្រជុំជនចំនួន៣៣ត្រូវបានប្រកាសដាក់ក្នុងស្ថានភាពគ្រាអាសន្នដោយសាររងផលប៉ះពាល់ពីការធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតៅ ហ្សែរ បូលសូណារ៉ូ(Jair Bolsonaro)បានសរសេរបង្ហោះក្នុងទ្វីតធឺថា ក្រុមជួយសង្គ្រោះទៅពីក្រសួងអភិវឌ្ឍន៍តំបន់និងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបញ្ជូនទៅកាន់រដ្ឋរងគ្រោះទាំងពីរដើម្បីការងារជួយសង្គ្រោះនិងផ្តល់ជំនួយមនុស្សធម៌៕
ស្ត្រីម្នាក់ឈរលើកៅអីរថយន្តក្រុងមួយនៅពេលអ្នកបើករថយន្តតូចព្យាយាមបើកកាត់វិថីដែលជន់លិចនៅទីក្រុងរេស៊ីហ្វេ ក្នុងរដ្ឋពែរណាមប៊ូកូ កាលពីថ្ងៃ២៨ឧសភា