ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ធ្វើ​អ្វី​ដែលជា​ការធ្វេសប្រហែស ឬ មិន​ប្រមាថ​កិច្ច​ការងាយ​ចំពោះមុខ​នោះ​ឃើញ​ក៏​ពុំមាន​បញ្ហា​អាក្រក់​ចូលមក​យាយី​កើត​ដែរ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង​មានជោគ​លាភ​ផង​។​
​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​តិចតួច ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ទោះបីយ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យ​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​មួយចំនួន​យាយី​តែ​យ៉ាងណា​ការរស់នៅ​ក៏មាន​ភាព​សុខដុម​គួរសម​។​ចំពោះ​ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ និង​បើ​មាន​ការជជែក​ពិភាក្សា​តែង​ឆាប់​ចុះសម្រុង​គ្នា​ជាង​សព្វមួយដង​។​ដោយឡែក​ការ​ជ​ជជែក​កិច្ចការងារ​អ្វី​ក៏ដោយ​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ លោក អ្នក មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​ឡើយ ពីព្រោះ​ងាយ​កើត​បញ្ហា​រត់​ចូល​ណាស់​ផង​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​ជួប​នូវ​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​មានការ​ធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា និង ពិសេស​ក្រុមមនុស្ស​ងាយ​បង្ក​ជា​រឿង​រាវ​កើតឡើង​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​រឿង​រាវ​ទាំងនេះ​មិនអាច​ចូល​យាយី​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មាន​បញ្ហា​ជាមួយ​អ្នកដទៃ ហើយ​ចង់​សម្រុះសម្រួល​ឬ​ចង់​ដោះស្រាយ​តែង​ទទួល​ផ្លែផ្កា​ដូច​គាប់​បំណង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះ​ប្រកបការងារ​ឬ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​បញ្ហា​រកាំ​ផ្លូវចិត្ត​ក៏មាន​ច្រើន​ផងដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ឱ្យ​ប្រយ័ត្ន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​សំខាន់​លោកអ្នក​អាច​ពិភាក្សា​ជាមួយ​បងប្អូន​ទុកចិត្តបាន​ថ្ងៃនេះ​ពីព្រោះថា​ការសម្រេចចិត្ត​ដោយ​ពុំមាន​អ្នក​ពិភាក្សា​ពេលខ្លះ​លោកអ្នក​អាច​ធ្លាក់ទឹក​ដោយ​ប្រការ​ណាមួយ​ផង​។​ការប្រកប​ការងារ​អ្វី​ក៏ដោយ​លោកអ្នក​តែង​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​នាំ​ជួប​ការលំបាក​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​តែង​មានរឿង​រកាំចិត្ត​ច្រើន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​មិនតិច​ដែរ​ទេ​៕

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​គ្រោះ​ធ្លាប់តែ​យាយី​បាន​ចាកចេញ​ឆ្ងាយ ហើយ​ពេលនេះ​សិរី​សួស្តី​បាន​រត់​ចូល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពីព្រោះថា​តែងមាន​ការសហការ​ពី​អ្នកដទៃ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕