​កម្ពុជា​-​ថៃ​បញ្ចប់​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​

1056
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​និង​ថៃ​បានប្រកាសថា​នឹង​បញ្ចប់​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​ម្ពុ​ជា​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​ថៃ​ត្រឹម​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២១០៨​។​បន្ទាប់ពី​ប្រទេស​ទាំងពីរ​បានផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​ចំនួន​១​លាន​៧​ម៉ឺន​នាក់​រួចមក​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បានឱ្យដឹងថា​លទ្ធផល​នេះ​ធ្វើឡើង​បន្ទាប់ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​។​ក្នុង​នោះបាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​លោក​PoGenAdlSangsingkeo​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​រួចមក​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា​គិត​ចាប់ពី​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​គិត​ត្រឹម​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​ប្រទេស​ទាំងពីរ​បានរួម​គ្នា​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ចំនួន​១​លាន​៧​ម៉ឺន​នាក់​។​
​ប្រភព​ដដែល​នេះ​បានបញ្ជាក់​បន្ថែមថា​ក្នុង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ប្រទេស​ទាំងពីរ​បានបញ្ជាក់​អត្តសញ្ញាណ​ថ្មី​ជូន​ពលករ​កម្ពុជា​ដែលមាន​ប័ណ្ណ​ស៊ី​ជំ​ពូ​(​ប័ណ្ណ​មិនមែន​សញ្ចា​តិ​ថៃ​)​ដែល​ចេញ​ដោយ​ភាគី​ថៃ​ដើម្បី​យកទៅ​សុំ​ភាពស្របច្បាប់​ពី​ភាគី​ថៃ​បាន​ចំនួន​ប្រមាណ​៤២​ម៉ឺន​នាក់​។​

​ផ្តល់​សហការគ្នា​សម្រួល​ឯកសារ​និង​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​តាមរយៈ​MOU​បាន​ចំនួន​ប្រមាណ​៦៥​ម៉ឺន​នាក់​។​ជាមួយគ្នា​ភាគី​ទាំងពីរ​នឹង​ប្តេជ្ញា​បញ្ចប់​ការបញ្ជាក់​អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​ទៀត​ឱ្យបាន​ចប់​មុន​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៨​ខាងមុខ​។​ក្រៅពីនេះ​ភាគី​ថៃ​ក៏បាន​ឯកភាព​អនុញ្ញាតឱ្យ​ពល​កម្ពុជា​ដែល​មិនទាន់មាន​ឯកសារ​ក្រោយពេល​បញ្ចប់​យុទ្ធនាការ​នេះ​អាច​ត្រឡប់មក​កម្ពុជា​ដើម្បី​ស្នើសុំ​ធ្វើឯកសារ​ស្របច្បាប់​ហើយ​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ជា​ពលករ MOU ។​

​ទាក់ទិន​ទៅនឹង​ពល​កម្ពុជា​ដែល​មិនទាន់មាន​ឯកសារ​ឬ​បាត់​ឯកសារ​នោះ​វិញ​ភាគី​ថៃ​សន្យា​សហការ​ជាមួយ​ភាគី​កម្ពុជា​ដោយ​ភាពទន់ភ្លន់​ដោយ​ក្នុងនេះ​នឹង​ជូនដំណឹង​មក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​និង​ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​ដើម្បី​រួមគ្នា​ដោះស្រាយ​និង​ចេញ​លិខិតបើកផ្លូវ​ដើម្បី​ពលករ​ទាំង​នោះបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​៕S/

​កម្ពុជា​-​ថៃ​បញ្ចប់​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ