ខឹង​ប្រុស​ថ្មី​ញ៉ែ​សង្សារ​ខ្លួន កាប់​ឲ្យ​បួស​ធ្ងន់

1387
ចែករម្លែក

ដោយ : ប.ជ័យ / បន្ទាយមានជ័យ ៖ ចេញពី​រឿង​ប្រច័ណ្ឌ​ដោយ​គ្រាន់តែ​ខឹង​យិ​វជន​ថ្មី​ញ៉ែ​សង្សារ​ខ្លួន យុវជន​ដៃដល់​បាន​យក​ដាវ​សា​មួ​រ៉ៃ​កាប់​អោយ​គូប្រជែង​ស្នេហា​ខ្លួន​រង​បួស​ធ្ងន់ ។ យុវជន​សង្ស័យ​ត្រូវ​ម្នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​ចូល​គុក ។​ឯ​យុវជន​ម្នាក់​ដែល​រងគ្រោះ​ត្រូវ​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ។​

​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​ អំពើ​កាប់​ចាក់​គ្នា​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ហើយ​នគរបាល​ក្រុង​ប៉ោយប៉ែត​ចាប់បាន​នៅក្រោយ​នោះ​បន្តិច ។​

​លោក​បន្តថា  ជនល្មើស​ដែ​ដល់​មានឈ្មោះ ធា​វ អ៊ី ភេទ ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ រីឯ​ជនរងគ្រោះ​មានឈ្មោះ ខុន ស៊ី​ឆេ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ជាមួយ​។​

ជនល្មើស​បាន​ប្រាប់​សមត្ថកិច្ច​ថា យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ទៅលើ​យុវជន​ឲ្យ​រងរបួស​ធ្ងន់​នេះ ​មកពី​ភ្លើង​ប្រច័ណ្ឌ​ខឹង​យុវជន​រងគ្រោះ​គេ​និយាយ​លែង​ញ៉ែ​ស្រី​ស្នេហ៍​របស់ខ្លួន​ដែល​ខ្លួន​បាន​នឹង​កំពុង​បាក់ចិត្ត​ស្រឡាញ់​ងប់​ង​ល់ ។​ ប៉ុន្តែ​ជនល្មើស​បាន​បញ្ជាក់ថា ក្នុង​អំពើ​ហឹ​ង្សា​រ​នេះ ខ្លួន​បាន​ប្រព្រឹត្ត​មាន​គ្នា​២​នាក់ ។​ ម្នាក់ទៀត​បាន​ប្រើ​ដំបង​វាយ ឯ​ខ្លួន​ប្រើ​ដាវ​សា​មួ​រ៉ៃ​កាប់​ជនរងគ្រោះ​។​

លោក ធិ​ន​ ស៊ិន​ដេ​ត បន្តថា  ក្រោយ​ចាប់​ជនល្មើស​ម្នាក់នេះ នគរបាល​ក៏បាន​ដក​វត្ថុតាង​រួមមាន​ដំបង និង​ដាវ​សា​ម៉ូ​រ៉ៃ ផងដែរ​។​ ឯ​បក្ខពួក​ម្នាក់ទៀត​នៃ​ជនល្មើស​មានឈ្មោះ អា​តឿ សមត្ថកិច្ច​បន្ត​រក​ចាប់ខ្លួន ។​

ថ្ងៃទី​១៩ ខែមិថុនា នគរបាល​ក្រុង​ប៉ោយប៉ែត​ចាន​បញ្ជូន ជនល្មើស​នេះ​មក​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​ក​ម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាននគរបាលខេត្ត ​ដើម្បី​កសាង​សំណុំរឿង​ទៅអោយ​តុលា​ការចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ