​ត្រៀមកម្លាំង​នគរបាល​ជាង​៤០០​នាក់​ការពារ​ពេល​បោះឆ្នោត​

999
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាង​៤០០​នាក់​បាន​ប្រមូលផ្តុំ​ត្រៀម​អនុវត្ត​បទបញ្ជា​ដោយ​ដាច់ខាត ស្មោះត្រង់​ឥត​ងាករេ​កាលពី​ថ្ងៃទី​១៨​ខែមិថុនា ឆ្នាំ​២០១៨ នេះ​តទៅ​បានទទួល​ការបំពាក់​ដោយ​អាវុធ​មធ្យោបាយ​ផ្សេងៗ​ឱ្យ​ហើយ​ដើម្បី​បម្រើ​លើ​ការងារ​ការពារ​សន្តិសុខ​ការបោះឆ្នោត​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​និយាយថា : ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ បរិយាកាស​ល្អ បោះឆ្នោត​គ្មាន​អំពើ​ហឹ​ង្សា គ្មាន​ការគំរាមកំហែង ហើយ​ស្របតាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​ដំណើរការ​បោះឆ្នោត​នា​ថ្ងៃទី​២៩​ខែកក្កដា ខាងមុខ​។​សម្រាប​ផ្នែក​កម្លាំង​នគរបាល​សូម​ទទួល​អនុវត្ត​បទបញ្ជា​រ​ថ្នាក់លើ សូម​ត្រៀម​អាវុធ និង​មធ្យោបាយ​គ្រប់យ៉ាង​ឱ្យ​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បានលើកឡើង​និង​ដាក់បទបញ្ជា​កម្លាំង​នគរបាល​ក្រោមបង្គាប់​ត្រូវមាន​ការប្រុងប្រយ័ត្ន ត្រូវ​ទប់ស្កាត់​រាល់​ការបះបោ​ទាំងឡាយណា​បង្ក​ឱ្យ​រំខាន​ដល់​នៃ​ដំណើរការ​បោះឆ្នោត​។ ពីព្រោះថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​សភាពការណ៍​នយោបាយ​ជាពិសេស​ក្រុម​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស​បានធ្វើ​បាតុកម្ម​នៅ​ប្រទេស​មហាអំណាច​សេរី​នានា ក្នុងន័យ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សាកល​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នា​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨ ខាងមុខ​នោះបាន​ឡើយ​។​

ដូច្នេះ ថ្នាក់លើ​បានដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​ក្រោមបង្គាប់​ត្រូវ​ត្រៀម​អនុវត្ត​គឺ​ដោះស្រាយ កម្ចាត់​កំទេច​រាល់​សភាពការណ៍​អាក្រក់​ដែល​កើតឡើង​ណាមួយ ។​គឺ​កម្លាំង​នគរបាល​ត្រូវមាន​ក្នុង​ដៃ​នូវ អាវុធ សម្ភារៈ មធ្យោបាយ​ផ្សេងៗ​ធានា​ក្នុង​ប្រតិបត្តិការ ដើម្បី​ចាត់វិធានការ​ដល់​ក្រុម​ប៉ុនប៉ង​បង្ក​ការអុកឡុក​នៅ​ថ្ងៃ​បោះឆ្នោត​នោះ ៕S/

​ត្រៀមកម្លាំង​នគរបាល​ជាង​៤០០​នាក់​ការពារ​ពេល​បោះឆ្នោត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ