​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ជនបរទេស​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​អ៊ុយ​ក្រែន​បាន​មក​ដល់​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ (Sievierodonetsk)​ក្នុង​ខេត្ត​លូ​ហាន​ស៍ភាគ​ខាងកើត​ក្នុង​សប្តាហ៍​នេះ ដោយ​ប្តេជ្ញា​វាយ​បណ្តេញ​ការ​រុល​មក​មុខ​របស់​រុស្ស៊ី ខណៈ​ទីក្រុង​មូ​ស្គូ​បន្ត​ការ​វាយ​សម្រុក​របស់​ខ្លួន​ដើម្បី​ដណ្តើម​យក​ទឹកដី​ចុងក្រោយ​ដែល​កាន់កាប់​ដោយ​អ៊ុយ​ក្រែន​មួយ​នេះ​នៅ​ភាគ​ខាងកើត​។​

​ចាប់តាំងពី​ត្រូវ​បាន​បណ្តេញចេញ​ពី​រដ្ឋ​ធានី​គៀវ​មក រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ថ្មី​ដ៏​ធំ​នៅក្នុង​ខេត្ត​លូ​ហានស៍​និង​ខេត្ត​ដូណិត​ស៍ ដែល​បង្កើតបានជា​តំបន់​ដុន​បា​សភាគ​ខាងកើត​។​

​ខណៈ​ការ​រុលទៅមុខ​ក្នុង​ខេត្ត​ដូ​ណិតស៍មាន​ល្បឿន​យឺត រុស្ស៊ី​បាន​កាន់កាប់​ផ្នែក​ភាគច្រើន​នៃ​ខេត្ត​លូ​ហា​នស៍​ហើយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​យ៉ាងច្រើន​ចូល​ទៅក្នុង​ទីក្រុង​​រោងចក្រ ស៊ី​វី​រ៉ូ​ដូណិត​ស៍ ដែល​មាន​ចម្ងាយ​ប្រហែល ១៤៥ គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​។​

​ភាគី​ទាំងសងខាង​បាន​រង​ការបាត់បង់​ធ្ងន់ធ្ងរ​ដូចគ្នា​ក្នុង​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ ប៉ុន្តែ​ការខាតបង់​សម្រាប់​អ៊ុយ​ក្រែន​គឺ​មាន​កម្រិត​ខ្ពស់​ណាស់ ប្រសិនបើ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍​ដួល​រលំ​ដែល​ពេលនោះ​​ទីក្រុង​លី​ស៊ី​ចាន់ស៍ (Lysychansk)​ជិតខាង​នឹង​ក្លាយជា​ទីក្រុង​ចុងក្រោយ​ដែល​រុស្ស៊ី​ត្រូវ​វាយយក​ដើម្បី​គ្រប់គ្រង​ពេញលេញ​លើ​ខេត្ត​លូ​ហា​នស៍​។​

​ហ្សូ​រ៉ាប កា​កាលី​ដ​ហ្សេ (Zurab Kakalidze) ជនជាតិ​ហ្ស​ក​ហ្ស៊ី ដែល​ពណ៌នា​ខ្លួន​គាត់​ជា “​ក្មេង​អាយុ ២២ ឆ្នាំ​” និង​ជា​សមាជិក​នៃ​កងវរសេនាធំ​បរទេស​របស់​អ៊ុ​យក្រែន បាន​និយាយថា​”​យើង​នឹង​រុញ​​ច្រាន​រុស្សី​ឱ្យ​ត្រឡប់​ថយក្រោយ​វិញ​។ វា​នឹង​ចំណាយ​ពេល​មួយ​ថ្ងៃ មួយខែ ឬ​មួយ​ឆ្នាំ វា​គ្មាន​បញ្ហា​អ្វី​នោះឡើយ​។ យើង​ស្ថិតនៅ​ផ្នែក​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​”​។​

​កា​កាលី​ដ​ហ្សេ​គឺជា​អ្នក​ស្ម័គ្រចិត្ដ​បរទេស​ម្នាក់​ក្នុងចំណោម​អ្នក​ស្ម័គ្រចិត្ដ​បរទេស​រាប់សិប​នាក់ ដែល​កំពុង​លើកដាក់​អាវុធ​ចុះ​ពីលើ​ឡានធំ រួម​ទាំង​អាវុធ​ស្វ័យប្រវត្តិ និង​គ្រាប់​រ៉ុក្កែត​លី​លើ​ស្មា​កាលពី​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍ទី​២​មិថុនា​។​

​កា​កាលី​ដ​ហ្សេ ដែល​ពាក់​អាវ​មាន​ទង់ជាតិ​អ៊ុយ​ក្រែ​ន​និង​ហ្ស​ក​ហ្ស៊ី​រួមគ្នា និយាយថា “​វា​ជា​សង្គ្រាម​សម្រាប់ហ្ស​ក​ហ្ស៊ី​ផងដែរ​”៕

​អ្នក​ប្រយុទ្ធ​បរទេស​កំពុង​ឈរជើង​តាម​ទីតាំង​ដើម្បី​ការពារ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍រប​ស់អ៊ុយ​ក្រែន​