ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់ បើក​ម៉ូតូ​លឿន មិន​ពាក់មួក​ការពារ​សុវត្ថិភាព ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ ពេញទំហឹង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នោះ បានកើត​ឡើង តាម​ដងផ្លូវ​ជាតិ​លេខ​៧ ចន្លោះ​គីឡូម៉ែត្រ​លេខ​១ និង​លេខ​២ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មេ​ាះ ហៀ​ង ផល្លា អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ រស់​ភូមិ​កណ្តាល ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។ ម៉ូតូ​ដែល​ជន រងគ្រោះ​ជិះ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក ស្វាយរៀង ១L៣១៩១ ពី​ទិស​ខាងជើង ទៅ​ត្បូង ស្ថិតក្នុង​ល្បឿន​លឿន បាន​បុក ដើម​ក្រខុប ។ ក្រោយពី​គ្រោះថ្នាក់ បណ្ដាលឱ្យ​បាត់បង់​ជីវិត សព​ត្រូវ​សមត្ថកិច្ច​ប្រគល់ ជូន​សាច់ញាតិ​ធ្វើបុណ្យ​៕/V​