​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ យោងតាម​ទីភ្នាក់ងារ​អវកាស​ចិន (CMSA)​បានឱ្យដឹងថា អវកាសយានិក​ចិន​បី​នាក់​នៅ​លើ​យានអវកាស Shenzhou-14​បាន​ចូល​ទៅក្នុង​យាន​ស្នូល​នៃ​ស្ថានីយ​​អវកាស Tianhe កាលពី​ថ្ងៃអាទិត្យ​ទី​៥​មិថុនា​។​

​បន្ទាប់​ពី​យាន Shenzhou-14 បានបញ្ចប់​ការជួបប្រជុំ​គ្នា​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​រហ័ស​និង​ការចូល​ចត​ជាមួយនឹង​ស្ថានីយ​អវកាស Tianhe ដែល​មាន​យាន​ដឹកទំនិញ Tianzhou-3​និង​យាន​​ដឹកទំនិញ Tianzhou-4 អវកាសយានិក​នៃ​យាន Shenzhou-14 បាន​ចូល​ទៅក្នុង​ស្ថានីយ​ទាំងអស់គ្នា​។

​បន្ទាប់​ពី​ការត្រៀមខ្លួន​ជា​បន្តបន្ទាប់ លោក ចិន តុង (Chen Dong) បាន​បើកទ្វា​រយាន​ស្នូល Tianhe ។ ត្រឹម​ម៉ោង ៨៖៥០ យប់ (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) លោក​ចិន ទុង លោក លីវ យ៉ាង (Liu Yang) និង​លោកស្រី ខាយ ស៊ូ​ឆេ (Cai Xuzhe) បាន​ចូល​ស្ថានីយ Tianhe ម្តងម្នាក់ៗ​។​

CMSA បាន​និយាយថា អ្នក​ទាំង​បី​នឹង​អនុវត្ត​ការងារ​ពាក់ព័ន្ធ​តាម​ការគ្រោងទុក​៕

​អវកាសយាន​និក​ទាំងបី​នឹង​អនុវត្ត​ការងារ​ពាក់ព័ន្ធ​តាម​ការគ្រោងទុក