ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ បាន​ថ្លែង​សារ​ក្រើនរំលឹក ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ដូ​ស​ទី​៥ ជូន​ដល់​មន្ត្រី​ជួរមុខ និង​ក្រុម​គោលដៅ អាទិភាព ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខនេះ ។​

​នៅក្នុង​សេចក្ដី​ថ្លែង​សារ​ជា​សម្លេង​របស់ខ្លួន​នោះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​រំលឹក​ឡើងវិញ​ថាៈ យោង​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) សូម​គោរព​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថាៈ គ​.​វ​.​ក​-១៩ នឹង​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៥ ជូន​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យ​ជួរមុខ (​ទាំង​រដ្ឋ និង​ឯកជន​) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ជន​វ័យចាស់ ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង បុគ្គលិក​ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃ​សមាគម​សិល្បករ​កម្ពុជា ក្រុមមនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៤ រួច មាន​គម្លាត​យ៉ាងតិច ៣ ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៤ រួច​។​

​សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន ដូច​មាន​ខាងក្រោម​៖