ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ តម្លាភាព និង​សេរីភាព​
​ដោយៈ សម្បត្តិ / ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បានបញ្ជាក់​ថាៈ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ តម្លាភាព និង​សេរីភាព គ្មាន​ការបង្ខិតបង្ខំ ដោយ​ប្រជាពលរដ្ឋ បាន​បោះឆ្នោត ទៅតាម​ឆន្ទៈ​របស់​ពួកគាត់ ។​