គណបក្សនយោបាយ​នានា បានទទួល​ស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រេ​ី​ស​រេ​ី​ស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ថា​អាច​ទទួលយកបាន​
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ បាន​អះអាងថាៈ ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ មាន​ភាពល្អប្រសើរ ដោយសារ​គ្រប់ភាគី​ពាក់ព័ន្ធ មាន​ភាពចាស់ទុំ ខាង​នយោបាយ ធ្វើឱ្យមាន​ភាពរលូន គ្មាន​ការរំខាន និង​គ្មាន​អំពើហិង្សា​ណាមួយ បាន​កើតឡើង​នោះទេ និង​អាច​ទទួលយកបាន​។​