​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ស្ត្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ ដោយសារ​មិន​ស្ដាប់​តាម​អ្នក បង់សំណាញ់ ដែល​ស្ថិត​នៅក្បែរនោះ បាន​ប្រាប់​ឱ្យ​ឡើងគោក និង​កុំឱ្យ​ហែល​ទៅ​ទឹក​ជ្រៅ​។​

​លោក ព្រឿង សុភាព នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ច​ង្ហា​រ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​៦ ខែមិថុនា​នេះ​ថាៈ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ៣​ៈ​១៥​នាទី នៅ​ចំណុច​អាង​ឈូក ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក សុខ ប៊ុនធឿន ប្រជា​ការពារ​ភូមិ​ឈូក បានឱ្យដឹងថាៈ ស្ត្រី​រងគ្រោះ ឈ្មោះ ភាវ សៀ ហៅ ចើ​ត អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ គាត់​ផឹកស្រា ជាប្រចាំ​ថ្ងៃ

​មុនពេល​ស្លាប់​នោះ ជនរងគ្រោះ បាន​ចុះ​ហែល​ទឹក​លេង ទៅមកៗ ហើយ​ឈ្មោះ គង់ គុណ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ជា​អ្នក​បង់​ត្រី និង​អ្នក​ឯទៀត ជាច្រើន បាន​ប្រាប់​ឱ្យ​គាត់​ឡើងគោក និង​កុំ​ហែល​ទៅ​ទឹក​ជ្រៅ តែ​គាត់​មិន​ស្តាប់ ហើយក៏​លង់​លិច​ស្លាប់ ទៅក្នុង​ទឹក​ជម្រៅ ៣ ម៉ែត្រ​៕/V​