​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈ​អចិ​ន្រៃ​យ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន និង​ជា​ប្រធាន​គណៈបញ្ជាការ​បោះឆ្នោត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ បាន​ផ្ញើ​សារ​ថាៈ “​សូម​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន ក្មួយៗ ជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ និង​តែងតែ​ផ្តល់​ជំនឿ​ទុកចិត្ត បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រប់​អាណត្តិ ដើម្បី​បន្ត​ថែរក្សា ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង ” ។​

​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បានរួម​ចំណែក យ៉ាង​ធំធេង ក្នុងការ​ការពារ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ក្នុង​រយៈពេល​នៃ យុទ្ធនាការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ រហូតដល់​ថ្ងៃ​បោះឆ្នោត ប្រ​ពឹ​ត្តិ​ទៅរួច​រាល់​ជា​ស្ថាពរ និង​ជោគជ័យ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ និង​គ្មាន​អំពើហិង្សា​៕/V