​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​ឃើញ​ខ្លួនឯង​អង្គុយ​លើ​លុយ ៣៦.០០០ ដុល្លារ បន្ទាប់​ពី​លោកស្រី​បាន​រកឃើញថា កៅអី​ដែល​គាត់​ទទួលបាន​តាមរយៈ​វេបសាយ Craiglist ដោយ​ឥតគិតថ្លៃ តាម​ពិត​ជា​ហឹប​កំណប់​។​

​លោកស្រី វី​ក​គី អ៊ូ​ម៉ូឌូ (Vicky Umodu) ទើបតែ​បាន​ផ្លាស់​ទៅ​ផ្ទះ​ថ្មី​របស់​លោកស្រី​នៅ​តំបន់​សាន់​បឺ​ណាឌី​ណូ​ខោ​ន​ធី (San Bernardino County)​ហើយ​កំពុង​ស្វែងរក​ជម្រើស​ផ្សេង​ដើម្បី​បំពេញ​​ផ្ទះ​ទទេ​របស់គាត់​។​ដូច្នេះ​នៅពេល​ដែល​លោកស្រី​អ៊ូ​ម៉ូឌូ​ឆែក​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វេបសាយ Craiglist សម្រាប់​កៅអីអង្គុយ​សា​ឡុង​ដោយ​ឥតគិតថ្លៃ​លោកស្រី​គិតថា​វា​ជា​ឱកាស​ដ៏​ល្អ​ឥត​​ខ្ចោះ​ក្នុង​ការទទួលបាន​គ្រឿង​សង្ហា​រឹម​ដ៏​ស្រស់ស្អាត​។​

​លោកស្រី​បាន​ប្រាប់​ទូរទស្សន៍ ABC ថា “​ខ្ញុំ​សូម​និយាយថា កៅអី​សា​ឡុង​នេះ​ប្រហែល​ជា​កាដូ​ដែល​គេ​ដាក់​ឱ្យ​យក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​។ សូម​ឱ្យ​ខ្ញុំ​ហៅ​វា​អ៊ីចឹង​ទៅ​ចុះ​”​។

​លោកស្រី​បាន​បន្ថែមថា “​ខ្ញុំ​ទើបតែ​ផ្លាស់​មក ហើយ​ខ្ញុំ​មិនមាន​អ្វី​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​រំភើប​ណាស់ ដូច្នេះ​យើង​បាន​ជ្រើស​យក​វា ហើយ​យក​វា​ចូល​ផ្ទះ​”​។​

​អ្វី​ដែល​លោកស្រី​មិន​បាន​រំពឹងទុក​នោះ​គឺ​ការរកឃើញ​សាច់​ប្រាក់សុទ្ធ ៣៦.០០០ ដុល្លារ​ដែល​លាក់​ទុក​ក្នុង​កៅអី​សា​ឡុង​ក្បាច់​ផ្កា​នេះ​។​

​លោក​ស្រី​និយាយថា “​ខ្ញុំ​ស្រែក​ប្រាប់​កូន​ខ្ញុំ​ថា ”​មក​ណេះ មក​ណេះ​! ខ្ញុំ​បាន​ស្រែកថា នេះ​ជា​លុយ​! ខ្ញុំ​ត្រូវតែតេ​ទៅ​ម្ចាស់​កៅអី​”​។​

​ស្ត្រី​នេះ​បាន​ប្រគល់​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទៅ​ម្ចាស់​កៅអី​សា​ឡុង​វិញ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹងគុណ​នោះ​ជូន​សា​គុណ​វិញ​ចំនួន ២.២០០ ដុល្លារ​។​

​គ្រួសារ​ម្ចាស់​កៅអី​និយាយប្រាប់​លោកស្រី​អ៊ូ​ម៉ូឌូ​ថា គាត់​និង​គ្រួសារ​របស់​គាត់​បានសម្រេច​ចិត្ត​បរិច្ចាគ​កៅអី​សា​ឡុង​នេះ ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់​សាច់ញាតិ​ទើប​ស្លាប់​ទៅ​ថ្មីៗ​នេះ​៕

​លោកស្រី វី​ក​គី អ៊ូ​ម៉ូឌូ ប្រគល់​លុយ​៣.៦០០០​ដុល្លារ​ដល់​ម្ចាស់​កៅអី​វិញ​