ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​៦ ខែមិថុនា​ឆ្នាំ​២០២២​នៅលើ​បណ្តាញ​សង្គម​ពិសេស សិល្បករ
​សិល្បការិនី ជាច្រើន​បាន​សម្ដែង​នូវ​ការសោកស្តាយ រួមជាមួយ​សារ​រំលែក​ទុក្ខ​តារា​សម្ដែង គង់ ម៉ូ​នី​កា ដែល បានទទួល​មរណភាព​ទាំង​ក្មេង​វ័យ ដោយសារ​ជំងឺ​គាំងបេះដូង​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​តារា​សម្ដែង​ជើងចាស់ លោក សា​វីន ហ្វី​លី​ព ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ផង​បានសរសេរថា «​តារា​សម្ដែង គង់ ម៉ូ​នី​កា បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​មុននេះ​បន្តិច​។ កញ្ញា​ជា​តួឯក​ស្រី​ក្នុង MV​ដ៏​ល្បី​គឺ​បទ ជូន​អូន​ទ្បើង​ផ្លូវ​ហាយ​វេ របស់​ផលិតកម្ម Galaxy Navatra​។ សូម​ប្អូនស្រី​បាន​ទៅ​ដល់ទី​ស្ងប់​សុខ RIP …»​។​

​សារ​សម្តែង​ការ​ក្រៀមក្រំ​របស់​មិត្ត​សិល្បករ​សិល្បការិនី​អ្នកគាំទ្រ​នាង​ជាច្រើន​ក៏ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ពេល​នាង​ទទួលមរណភាព​នៅលើរ​ថ​យន្ត​សង្គ្រោះ​និង​រូបភាព​ដ៏​ស៊ិ​ច​ស៊ី​នៅពេល​នាង​សម្តែង​កាលពីពេល​នាង​នៅមាន​ជីវិត​នៅឡើយ​។​

​តារា​សម្ដែង គង់ ម៉ូ​នី​កា គឺជា​អ្នក​សិល្បការិនី​វ័យក្មេង​ដែលមាន​រូប​ស្រស់​សោភា សិច​ស៊ី និង​មានឈ្មោះ​ល្បី​គួរសម​នៅក្នុង​សង្គម​សិ​ល្បៈ​។ តារា​រូបនេះ បាន​ចូលរួម​សម្ដែង​ភាពយន្ត និង​បទ​ចម្រៀង​ជាច្រើន​បទ ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​រូបនាង​លេចធ្លោរ​ជាងគេ គឺ​ការចូលរួម​សម្ដែង​ក្នុង​បទ «​ជូន​អូន​ឡើងលើ​ផ្លូវ​ហាយវ៉េ​» ដែលជា​សំនៀង​របស់​តារាចម្រៀង ខេ​ម នៅក្នុង​ផលិតកម្ម Galaxy Navatra៕សរន

គង់ ម៉ូនីកា (រូបថត ហ្វេសប៊ុក)