​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តាម​សេចក្តីរាយការណ៍​នានា Liverpool បានបង្ហាញ​ចំណាប់​អារម្មណ៍​លើ​តារា​ឆ្នើម​របស់ Benfica គឺ​ខ្សែប្រយុទ្ធ ដា​វីន នូ​ណេ​ស (Darwin Nunez) ប៉ុន្តែ​នឹង​មិន​ចំណាយ​ហួស​ហាងឆេង​សម្រាប់​ខ្សែប្រយុទ្ធ​មុត​ស្រួច​រូប​នេះ​ទេ​។​

Manchester United ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​អ៊ុយ​រូ​ហ្គាយ​រូប​នេះ​ដែរ ហើយ​ឥឡូវនេះ​ត្រូវ​ប្រឈម​មុខ​នឹង​ការប្រកួតប្រជែង​ពី​ក្រុម​របស់​លោក ជួ​ហ្គិន ក្លប់ (Jurgen Klopp) នៅ​រដូវក្តៅ​នេះ​។​

​យោង​តាម​កាសែត Times បានឱ្យដឹងថា Liverpool មាន​ចំណាប់អារម្មណ៍​រឹងមាំ​លើ​នូ​ណេ​ស ប៉ុន្តែ “​មិន​ចំណាយ​ហួសប្រមាណ​នោះទេ​” ។ តាម​ដឹង​កីឡាករ​នេះ​មាន​តម្លៃ​ប្រហែល ៦៨ លាន​ផោន ហើយ​ទោរទន់​ទៅ​រក​ក្រុម​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Champions League ។​

​កីឡាក​រវ័យ​២២​ឆ្នាំ​រូប​នេះ​ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ចាកចេញ​ពី Benfica នៅពេលដែល​ទីផ្សារ​ដោះដូរ​កីឡាក​របើក ហើយ​ក្រុម​ព័រ​ទុយ​ហ្គាល់​នេះ​សង្ឃឹមថា​នឹង​បង្កឱ្យមា​ន​សង្គ្រាម​ដេញថ្លៃ​សម្រាប់​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​រូបនេះ​។​

​នូ​ណេ​ស​គឺជា​តារា​ឆ្នើម​មួយរូប​ប្រចាំ​ទ្វីប​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៤០ លើក​៕

នូ​ណេ​ស​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី Liverpool និង Man U