ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ឆ្នាំ​២០២២​ដែល បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​ខែមិថុនា​ម្សិលមិញ​បាន​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំ​ឡេ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ជាង​គណបក្សនយោបាយ​ចំនួន​១៦​ផ្សេងទៀត​ដែល​បាន​ចួ​ល​រួម​ប្រកួតប្រជែង​ការបោះឆ្នោត ។

លោក សោម សូរីដា (រូបថត គ.ជ.ប)

​លោក សោម សូ​រី​ដា​អ្នកនាំពាក្យ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ​ថា គណបក្សនយោបាយ​ចំនួន​បួន​បាន​នាំមុខគេ​ដោយ​ទទួលបាន​នូវ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺ​១. គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង ៥.៣៣៧.៧៥៤ សំឡេង​គិត​ជា​ភាគរយ​ស្មើ ៧៤,៣២​ភាគរយ​។ ២. គណបក្ស​ភ្លើងទៀន ទទួលបាន ១.៦១០.៤៣៤​សំឡេង ស្មើ ២២,២៦​ភាគរយ ។ ៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩១.៧៩៣​សំឡេង ស្មើ ១,២៧​ភាគរយ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ៦៣.៩៤៧​សំ​ឡេ ស្មើ ០,៨៨​ភាគរយ​។ ចំណែក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ៣៣.៣០៥​សំឡេង ស្មើ ០,៥២​ភាគរយ​។​

​លោក សោម សូ​រី​ដា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​មាន​ចំនួន ៧.៣៨២.៤៤៩​នាក់ ស្មើនឹង ៨០,១៩​ភាគរយ​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៩.២០៥.៦៨១​នាក់ ។ ចំណែកឯ​សន្លឹកឆ្នោត​បានការ​មាន​ចំនួន ៧.២៣៦.២៤៤​សន្លឹក​។​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន ១៤៦.២០៥​សន្លឹក ស្មើនឹង ១,៩​ភាគរយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​គណបក្សនយោបាយ​ចំនួន ១៧​ចូលរួម​ប្រ​កូត​ប្រជែង​មាន​បេក្ខជន​សរុប​ចំនួន ៨៦.០៩២​នាក់​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​២៧.៨១៣​នាក់​លើ​ឃុំ​សង្កាត់​ចំនួន ១.៦៥២ ។​ចំណែក​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន​២៣.៦០២​ការិយាល័យ​នៅ​ទូទាំងប្រទេស​។​

​គណបក្សនយោបាយ​ទាំង ១៧ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង មាន​៖
១. គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ១.៦៥២/១.៦៥២ ឃុំ សង្កាត់
២. គណបក្ស​ភ្លើងទៀន ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ១.៦២៣/១.៦៥២ ឃុំ សង្កាត់
៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៦៨០/១.៦៥២ ឃុំ សង្កាត់
៤. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៥៩៦/១.៦៥២ ឃុំ សង្កាត់
៥. គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៣១៥/១.៦៥២ ឃុំ សង្កាត់​
៦. គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ២៤៥/១.៦៥២ ឃុំ សង្កាត់​
៧. គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ១១៤/១.៦៥២ ឃុំ សង្កាត់​
៨. គណបក្ស​កែទម្រង់​កម្ពុ​ជា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៥៩/១.៦៥២ ឃុំ សង្កាត់​
៩. គណបក្ស​ឆន្ទៈ​ខ្មែរ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៥៨/១.៦៥២ ឃុំ សង្កាត់​
១០. គណបក្ស​កម្ពុជា​និយម ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៣៨/១.៦៥២ ឃុំ សង្កាត់​
១១. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៣២/១.៦៥២ ឃុំ សង្កាត់​១២. គណបក្ស​ខ្មែរ​តែមួយ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៣០/១.៦៥២ ឃុំ សង្កាត់​
១៣. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ២៣/១.៦៥២ ឃុំ សង្កាត់​។​
១៤. គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ១៩/១.៦៥២ ឃុំ សង្កាត់​។
១៥. គណបក្ស​ឯកភាព​ជាតិខ្មែរ ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ១៤/១.៦៥២ ឃុំ សង្កាត់​
១៦. គណបក្ស​រស្មី​ខេមរា ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៦/១.៦៥២ ឃុំ សង្កាត់​
១៧. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​ចំនួន ៤/១.៦៥២ ឃុំ សង្កាត់​៕​សរន​