ដោយៈគូលែន/សៀមរាប៖លោកតំណាងរាស្រ្តមណ្ឌលសៀមរាប សៀង ណាំ ជប់លៀងជូនអ្នកស្រុកក្រឡាញ់ បន្ទាប់ពីលទ្ធផលបឋមបង្ហាញថាឃុំសង្កាត់នៅស្រុកនេះទទួលបាននូវការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋ។
ពិធីជប់លៀងដ៏រីករាយបានប្រព្រឹត្តៅតាមភូមិនៃឃុំនីមួយៗកាលពីព្រឹកថ្ងៃទី៦ ខែមិថុនានេះ ។

លោកនិយាយថាប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានចំនួន៨២,៦ភាគរយដល់ឃុំនានារបស់ស្រុក្រឡាញ់ ដែលមានលោកជាប្រធានក្រុមការងារស្រុកក្រឡាញ់។លោកក៏ថ្លែងអំណរគុណ ដល់ក្រុមការងារនិងប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាទៅបោះឆ្នោតហើយតែងតែរក្សានូវការគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក៕សរន