យុវជនបីនាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបង្ហោះដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ
និងពីរនាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។