លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​នៃ​កម្ពុជា បាន​និយាយនៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២២​គឺមាន​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ​បាន​ចេញទៅ​បោះឆ្នោត ដែល​នេះ​បង្ហាញថា ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅក្នុង​ប្រទេស កម្ពុជា ដែល​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ចេញទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​នៅ​ថ្នាក់ឃុំ សង្កាត់ ជាពិសេស​ដើម្បី​ជ្រើសរើស​មេឃុំ ចៅសង្កាត់​ក្នុង​អាណត្តិ​ទី​៥​សម្រាប់​បម្រើសេវា​រដ្ឋបាល​មូលដ្ឋាន​ដល់​ពួកគាត់ រស់នៅក្នុង​ឃុំ​សង្កាត់​នីមួយៗ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Jun 6, 2022