ដោយ​: ប​.​ខុន / ភ្នំពេញ​: ទឹក​បឹង​ទន្លេសាប​បន្ត​កើនឡើង​តិចៗ​រាល់ថ្ងៃ​បាន​ដល់​កម្រិត​១,៧៧​ម៉ែត្រ​នៅ​ថ្ងៃទី​៦​ខែមិថុនា​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ជុំវិញ​បឹង​ទន្លេសាប​និង​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​សន្សឹមៗ​រាល់ថ្ងៃ បន្ទាប់ពី​ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​ឡើង​បាន​ដល់​កម្រិត​៣,៨៧​ម៉ែត្រ​នៅថ្ងៃនេះ​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​ដែលមាន​ជំនាញ​ជលសា​ស្ត្រ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២២​ថា​ទឹកទន្លេ​មេគង្គ​ហូរ​ចូល​បឹង ទន្លេសាប​ដោយ​សន្សឹមៗ​ស្របពេល​នៅ​ជុំវិញ​បឹង​ទន្លេសាប​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ទឹក​បឹង​នេះ​កើន​ដល់​កម្រិត​១,៧៧​ម៉ែត្រ នៅ​ថ្ងៃទី​៦​ខែមិថុនា ជា​កម្ពស់​ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​។ ទឹក​បឹង​ទន្លេសាប​កើន ឡើង​តិចៗ​រាល់ថ្ងៃ ។​

​លោក​ម៉ៅ ហាក់​និយាយ​ឱ្យដឹងទៀតថា​ស្ថានភាព​ទឹក​បឹង​ទន្លេសាប​ពេលនេះ​មាន​អំណោយផល​ល្អ​ដល់​ជីវិត​ជីវៈចម្រុះ ឯ​ទឹកទន្លេ​មេគង្គ​វិញ​ក៏បាន​ងើបឡើង​សន្សឹមៗ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ​មាន​អំណោយផល​ល្អ​ដល់​ការងារ​ដាំ​ដុះ​។ ទឹកបាន​ចាប់ផ្តើម​ងើបឡើង​នៅ​ដើមរដូវ​វស្សា​លឿន​ជាង​ឆ្នាំមុនៗ​។​

​ស្ថានភាព​ទឹកទន្លេ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២២​នៅ​ស្ថានីយ​ជល​សាស្ត្រ​មេគង្គ​ស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៥,១៧​ម៉ែត្រ ស្មើ​ថ្ងៃទី​៥​ខែមិថុនា ,​ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​៣,២៦ ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៣,៥៨​ម៉ែត្រ​។ ស្ថានីយ​មេគង្គ ក្រចេះ​ទឹក​មាន​កម្ពស់​១២,៥៦​ម៉ែត្រ​ស្មើ​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​៨,៥២​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៩,៣៧​ម៉ែត្រ​។ ស្ថានីយ​មេគង្គ​កំពង់ចាម​ទឹក មាន​កម្ពស់​៦,៨២​ម៉ែត្រ​ឆ​ខ្ពស់ជាង​ថ្ងៃទី​៥​ខែមិថុនា​០,០៥​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​៣,៥៦​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៤,៧៦​ម៉ែត្រ​។ ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់​៣,៨៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៥​មិថុនា​០,០៣​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២,៨៥​ម៉ែត្រ​។ ស្ថានីយ​មេគង្គ អ្នក​លឿង មាន​កម្ពស់​២,៦៤​ម៉ែត្រ​ស្មើ​ថ្ងៃទី​៥​ខែមិថុនា ,​ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​១,៤០​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​១,៨៤​ម៉ែត្រ​។ ស្ថានីយ​មេគង្គ ទន្លេបាសាក់ កោះ​ខែល មាន​កម្ពស់​៣,៧៣​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៥​ខែមិថុនា​០,០៣​ម៉ែត្រ ,​ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​១,៨៦​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២,៩៩​ម៉ែត្រ​។ ស្ថានីយ​ទន្លេសាប ព្រែក​ក្តាម មាន​កម្ពស់​២,៩៨​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៥​ខែមិថុនា​០,០៣​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​១,០៤​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​១,៩០​ម៉ែត្រ ។ បឹង​ទន្លេសាប មាន​កម្ពស់​១,៧៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៥​ខែឧសភា​០,០៤​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​០,៧៦​ម៉ែត្រ​និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​១,០៧ ម៉ែត្រ​៕​