ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល បានសម្រេច​កោះប្រជុំ​សន្និបាត គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស នៅ​ថ្ងៃទី ៩-១០ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ នៅ​វិមាន​៧​មករា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះហត្ថលេខា ដោយ​លោក ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​ ប៉ុន្តែនៅពេលន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មា​ធិការកណ្តាល បានសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគ្រោងធ្វើឡើងពីថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះវិញ ។

​សូម​អាន​សេចក្ដីជូនដំណឹង ដូច​មាន​ខាងក្រោម ៖​