​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​ម្នាក់​បាន​បាញ់សម្លាប់​ឪពុក​ខ្លួន​ដោយ​ចៃដន្យ​នៅ​ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក ក្រោយពី​ឪពុក​ម្តាយ​ទុកចោល​កាំភ្លើង​បញ្ចូល​គ្រាប់​រួច​មួយ​ហើយ​កូន​យក​​មកលេងកោះកៃផ្ទុះដោយចៃដន្យ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា​។​

​នៅ​ពេល​ប៉ូលិស​បាន​ទៅ​ដល់​ផ្ទុះ​ជនរងគ្រោះ​កាលពី​ថ្ងៃ​២៦​ឧសភា ពួកគេ​បាន​ឃើញ​ម្តាយ​របស់​ក្មេង​លោកស្រី ម៉ា​រី អា​យ៉ាឡា​( Marie Ayala)​បាន​ធ្វើ​ការសង្គ្រោះ​បន្ទាន់​ដល់​ប្តី​លោក រិក​ហ្គី ម៉ា​ប្រ៊ី​(Reggie Mabry)​។​​ប៉ូលិស​ពីដំបូងស្មាន​ថា​បុរស​អាយុ​២៦​ឆ្នាំនេះ បាន​បាញ់​សម្លាប់​ខ្លួនឯង តែ​កូនច្បង​របស់​គ្រួសារ​នេះ​បាន​ពួក​អ្នក​ស៊ើបអង្កេត​ថា កៃកាំភ្លើង​កោះ​ដោយ​ប្អូនប្រុស​អាយុ​២​ឆ្នាំ​របស់​ខ្លួន​។​

​ឯកសារ​តុលាការ​បាន​និយាយថា កាំភ្លើង​ខ្លី​បាន​នៅក្នុង​កាបូប​មួយ​ដែល​លោក​ម៉ា​ប្រ៊ី​ទុកចោល​លើ​ឥដ្ឋ​ហើយ​ក្មេង​នេះ​បាន​វារ​កាត់​និង​ទាញកាំភ្លើងមកកោះ​កៃ​បាញ់​ត្រូវ​ឪពុក​របស់​វាពី​ក្រោយ​ខ្នង​ពេល​គាត់​កំពុង​អង្គុយ​​លេង​វីដេអូ​ហ្គេម​។​សមាជិក​ប្រាំ​នាក់​នៃ​គ្រួសារ​នេះ រួម​មាន​ទារិកា​អាយុ​៥​ខែ​មួយ​ផង​បាន​ស្ថិត​ក្នុង​បន្ទប់​តែ​មួយ​ពេល​កើតហេតុ​។​

​សូមបញ្ជាក់​ថា ឪពុក​ម្តាយ​ទាំងពីរ​នេះបាន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ព្យួរទោស​ដោយសារតែ​បទល្មើស​ធ្វេសប្រហែស​ចំពោះ​កូន​និង​ការប្រើ​ថ្នាំញៀន​។​ឥឡូវ​កូនៗ​ទាំងនេះ​កំពុង​បាត់បង់​ឪពុកម្តាយ ដោយ​​ឪពុក​ស្លាប់​និង​ម្តាយ​ជាប់គុក​។​

​ឧបទ្ទវហេតុ​សោកនាដកម្ម​ដូច្នេះ​កម្រ​កើតមាន​នៅ​អាម៉េរិក​ តែកាលពី​ខែ​សីហា​ឆ្នាំ​២០២១ ក្មេង​អាយុ​ពីរ​ឆ្នាំ​ម្នាក់​ទៀត​បាន​ឃើញ​កាំភ្លើង​ដែល​គេ​ទុក​ចោល​ក្នុង​សាក់​កាដូ​និង​បាន​បាញ់សម្លាប់​ម្តាយ​វា​ដោយ​​ចៃដន្យ​។​ក្មេង​អាយុ​បី​ឆ្នាំ​ម្នាក់ ក៏​បាន​បាញ់សម្លាប់​ម្តាយ​ដោយ​ចៃដន្យ​នៅ​ក្រុង​ស៊ី​កាហ្គោ កាលពី​ខែ​មីនា ឆ្នាំ​២០២២​។​

​ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​កើតឡើង​ចំ​ពេល​មាន​ការជជែក​ដេញ​ដោយ​ពាសពេញ​ប្រទេស​អំពី​ច្បាប់​កាំភ្លើង ក្រោយ​ការបាញ់សម្លាប់​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ករណី​កាលពីពេល​ថ្មីៗ​នៅក្នុង​ផ្សារ​ទំនើប មន្ទីរ​​ពេទ្យ​និង​សាលារៀន​៕

​ម្តាយ​របស់​ក្មេង​លោកស្រី ម៉ា​រី អា​យ៉ាឡា កំពុង​ជាប់គុក ដោយសារ​បណ្តោយ​អោយ​ក្មេង​កាន់​កាំភ្លើង​