​ប្រែ​សម្រួលៈ​បំណង​(ST)៖ អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោកស្រី វេន​ឌី សឺ​មែន​(Wendy Sherman)​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គការ​ទី​៧​មិថុនា​ថា នឹង​មាន​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​និង​ច្បាស់លាស់​​មួយ​ចេញ​ពី​អាម៉េរិក កូរ៉េ​ខាងត្បូង​និង​ពិភពលោក បើសិនជា​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែ​រ​។​

​លោកស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​លោកចូ ហ្យុន​-​ដុង​(Cho Hyun-dong)​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា «​ការសាកល្បង​នុយក្លេអ៊ែរ​ណា​មួយ​នឹង​ជា​ការរំលោភ​​ទាំងស្រុង​លើ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​នឹង​ជួប​ចម្លើយ​តប​ភ្លាម​និង​ទាំង​បង្ខំ ព្រមទាំង​ក្នុង​លក្ខណៈ​ច្បាស់លាស់​។​យល​ង​ត្រៀម​និង​…​យល​ង​នឹង​បន្ត​កិច្ច​ពិភាក្សា​​ត្រី​ភាគី​របស់​យើង​ជាមួយ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន នៅ​ថ្ងៃស្អែក​»​។​

​ការព្រមាន​របស់​លោក​ស្រី​កើត​ឡើង​បន្ទាប់ពី​កងកម្លាំង​កូរ៉េខាងត្បូង​និង​អាម៉េរិក​បាញ់​កាំជ្រួច​ប្រាំបី​ដើម​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​នាយក​ឆ្នេរ​កូរ៉េខាងត្បូង​ជា​ការឆ្លើយតប​នឹង​ការបាញ់​កាំជ្រួច​ផ្លោង​ចំនួន​​ប្រាំបី​ដើម​ផងដែរ​ពី​កូរ៉េ​ខាងជើង​កាលពី​មួយ​ថ្ងៃមុន​។​

​អាជ្ញាធរ​កូរ៉េខាងត្បូង​និង​អាម៉េរិក ព្រមទាំង​អ្នកជំនាញ់​កិច្ចការ​កូរ៉េ​ខាងជើង​បាន​និយាយ​ប៉ុន្មាន​សប្តាហ៍​មក​ហើយ​ថា មាន​សញ្ញា​នៃ​ការសាងសង់​ថ្មី​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែ​រពុង​គ្យី​រី​(Punggye-ri) និង​ថា​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​សាកល្បង​គ្រាប់បែក​មួយ​។​

​សូមបញ្ជាក់​ថា​កូរ៉េខាងជើង​មិនបាន​សាកល្បង​នុយក្លេអ៊ែរ​ចាប់តាំងពី​ឆ្នាំ​២០១៧៕

​លោកស្រី វេន​ឌី សឺ​មែន និយាយ​ទៅកាន់​សារព័ត៌មាន​នៅ​ក្រសួងការបរទេស​ក្នុង​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​៧​មិថុនា​