រថយន្ត​កូរ៉េ​ដឹក​កម្មករសំណង់ មក​ធ្វើការ បើក​លឿន​ដាច់​ហ្វ្រាំង​ប្រកាច់​ចុះ​សមុទ្រ​

1082
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កម្មករ​ប្រមាណ​ជិត​១០​នាក់បានរងរបួសធ្ងន់ស្រាល ដែល​បាន​ជិះ​រថយន្ត​លោក​មេការ​មក​ធ្វើការ​សំណង់ នៅមុខ​សណ្ឋាគារ​ឆ្នេរ​សុខា ភ័​យ​ព្រលឹងចុងសក់​នាំ​គា្ន​លោត​ចុះ​ប្រាស់​យកអាយុ​រៀងៗខ្លួន​ ខណៈដែល​រថយន្ត​រប​ស់​ពួកគេ​បើកបរ​ចុះ​ចំណោត ក្នុង​ល្បឿន​លឿន បែ​រជា​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​បោកខ្លួន​ច្រើន​ត្រឡប់​ចុះ​ក្នុង​សមុទ្រ តែ​សំណាងល្អ​ដែរ​ប៉ះ​ចំពេល​ទឹកនាច​ចុះ​អស់​។​

​ករណីនេះ​កើតឡើង​ត្រង់ ចំណុច​ចំណោត​កន្ទុយ​នាគ មុខ​សណ្ឋាគារ​ឆ្នេរ​សុខា ស្ថិតក្នុង​សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨ នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ករណីនេះ មាន​មនុស្ស​រងរបួសជិត១០នាក់ និង​មានការ​ខូចខាត បង្គោល​ភ្លើង បំភ្លឺ​សួនច្បារ​របស់​សណ្ឋាគារ​១​ដើម ទាំងស្រុង​ រីឯ​រថយន្ត​ក៏​ទ្រុឌទ្រោម​ខ្លាំង​ណាស់ដែរ ព្រោះ​ក្រឡាប់ ច្រើន​ត្រឡប់។​

​ប្រភព​ដដែល​បាន​បន្ត​រថា រថយន្ត​កូរ៉េ ម៉ាក pron tier ទម្ងន់ ០១​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2V 2043 ជា​កម្ម​សិទ្ធិ​របស់​មេកា​រ​សំណង់ ក្រុមហ៊ុន​ចិន នៅក្បែរនោះ​។​

​រថយន្ត​នោះ ​ត្រូវបាន​មេការ​សំណង់​ចិន​យក​គ្រឿងចក្រ​មក​ស្ទូច​ឡើងវិញ​ហើយ​៕