ដោយៈ សុផល / ភ្នំពេញ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​ជាមួយ ឯកអគ្គរាជទូត​-​រដ្ឋទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ដំណើរការ ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ២ រសៀល នៅ​សាលសន្និសីទ បាយ័ន នៃ​វិមាន​រដ្ឋសភា​។​

​លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ពត៌មាន នៃ​រដ្ឋសភា នឹងធ្វើ​បទ​បង្ហាញជូន​ដល់ ឯកអគ្គរាជទូត​-​រដ្ឋទូត សមាជិក សមាជិកា រដ្ឋសភា ក្រសួង​ស្ថាប័ន និង​អង្គការ​នានា​។​

​តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ក្រសួងមហាផ្ទៃ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រមទាំង​តំណាង​ក្រសួង​ព័ត៌មាន នឹង​អញ្ជើញ​ចូលរួម​ផ្តល់យោបល់​ផងដែរ នៅក្នុង​កម្មវិធី​ពិគ្រោះ​យោបល់​នេះ​៕/V​