​ដោយៈ ភ្នំ​ស្វាយ / បន្ទា​ុ​យ​មាន​ជ័​យៈ លោក ហ្វៃ មកពី​ក្រុមហ៊ុន​ប៊ិក​សុ​ី (Big C) និង​អ្នកស្រី មុំ ម៉ា​លីន អាជីវករ​ហាង​វ៉ា​ឃូ​ល Wacaol ) ប្រចាំ​នៅ​ផ្សារ​រោង​គ្លឿ ស្រុក​អារ​ញ្ញា​ប្រ​ថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់មុខ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​នាំយក​នូវ​អង្ករ ៥.០០០ គីឡូក្រាម និង​សារុង ចំនួន ១.៥០០ មក​ឧបត្ថម្ភ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​ដល់​កងកម្លាំង​ប្រើប្រាស់ ក្នុងការ​ថែរក្សា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​កិច្ចការ ក្នុងសង្គម​ផ្សេងៗ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ លោក​សូម​សម្តែង​នូវ​អំណរគុណ​ដ៏​ស្មោះ ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់ លោក លោកស្រី ដែល​បាន​ជួយឧបត្ថម្ភ ដល់​កងកម្លាំង​ប្រើប្រាស់ ក្នុងការ​ថែរក្សា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​កិច្ចការ ក្នុងសង្គម​ផ្សេងៗ ពិសេស​គឺ​សូម​ឲ្យ​ក្រុមហ៊ុន បន្ត​រកស៊ី​មានបាន រីកចម្រើន​ទៅមុខ​ជា​និ​រ​ន្ត៍ បន្តទៀត​៕/V​