​ដោយៈ ប​.​ជ័យ / ​បន្ទាយ​មាន​ជ័​យៈ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៧ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កង​រាជ​អា​វុ​ហត្ថ ខេត្តបន្ទាយមានជ័យ និង​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ព្រមទាំង​លោក សុខ ចំណាន នាយក​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន លោក សុះ រ៉ូ​ហ្សា​លី អ្នក​គ្រប់​គ្រង់​សាលា​តម្រង់​តម្រង់ ទិស​នេះ និង​អ្នកពាក់ព័ន្ធ បាន​អ​ញ្ជេ​ី​ញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី លេ​ី​ក​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ធំ ចំនួន ៨ ដេ​ី​ម នៅ​ទីលាន​បាល់ទាត់ សាលា​តម្រង់ទិស នៃ​សហព័ន្ធ​បាល់ទាត់ នា​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន ស្ថិតនៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​ប​ង្កោ​ល​បំពាក់​ភ្លើង​បំភ្លឺ​នេះ ធ្វើ​ពី​ដែក​ផ្សា​ខ្វែង ចំនួន ៨ ដើម ក្នុង​មួយ​ដើម កម្ពស់ ៩ ម៉ែត្រ បំពាក់​ភ្លើង​បំភ្លឺ LED ជ្រុង កម្លាំង ៤០០ វ៉ា​ត់ ។ បន្ថែម​លើ​នោះ ក៏​នឹង​កសាង​សំណាញ់ ការពារ​គ្រាប់​បាល់​ពីក្រោយ​តារាង ផ្នែក​ខាង​បង្គោល​ទាត់​បញ្ចូល​ទី ផងដែរ ។​

​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន បានឱ្យដឹងថាៈ ទីលាន​បាល់ទាត់ សាលា​តម្រង់ទិស​នេះ បាន​ស្ថាបនា​ឡើង​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ ទាត់​កម្ពុជា ទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ហ្វឹកហាត់ របស់​កីឡាករ​សហព័ន្ធ ។ រីឯ​ការចំណាយ លើ​ការសាងសង់​នេះ និង​ស្ថាបនា​តារាង ក៏ដូចជា រចនា​ស​ម្ព័​ន្ឋ​នានា កន្លងមក ជា​អំណោយ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។​

​លោក​បាន​បន្តថាៈ ចំពោះ​ការបំពាក់​បង្គោល​ភ្លេ​ី​ង ទាំង​៨​ដេ​ី​ម នៅ​ទីលាន​បាល់ទាត់ សាលា​តម្រង់ទិស​នេះ ជា​អំណោយ​របស់លោក​ផ្ទាល់ (​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន​) ហើយ លោក​ក៏​ជា​អ្នកដឹកនាំ​ការសាងសង់ ដើម្បីឱ្យ​តារាង​បាល់ ដែល​ក្រាល​ស្មៅ​ធម្មជាតិ កម្រិតស្តង់ដារ​នេះ អាច​ទទួល​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ បាន​ទាំង​ពេលយប់ ក្នុង​បំណង​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព ៕/V​