​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​និង​អាម៉េរិក​នៅ​ថ្ងៃ​អង្គារ​ទី​០៧​មិថុនា​នេះ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅលើ​ដែនទឹក​នៅ​ឯនាយ​ឆ្នេរ​ខាងលិច​របស់​កូរ៉េខាងត្បូង​ក្នុង​ការ​សម្ញែង​​កម្លាំង​ជា​បន្ត នៅពេល​មន្ត្រី​អាម៉េរិក​ជាន់ខ្ពស់​មួយរូប​បាន​ចេញ​ការ​ព្រមាន​ថា​នឹង​ចាត់កា​រទាំង​បង្ខំ​បើសិនជា​កូរ៉េខាងជើង​ហ៊ាន​សាកល្បង​នុយក្លេអ៊ែរ​ដោយ​រំលោភ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា ការបង្ហាញ​កម្លាំង​អាកាស​នេះ​មាន​ការចូលរួម​ពី​យន្តហោះ​កូរ៉េខាងត្បូង​ចំនួន​១៦​គ្រឿង រូ​ម​មាន​យន្តហោះ​កំពូល​ទំនើប​F-35A និង​យន្តហោះ​F-16 របស់​អាម៉េរិក​ចំនួន​បួន​គ្រឿង ។​គោលបំណង​នៃ​ការបញ្ជូន​យន្តហោះ​ដ៏​ច្រើន​យ៉ាង​នេះ​ដើម្បី​បង្ហាញ​លទ្ធភាព​ឆ្លើយតប​បាន​ឆាប់រហ័ស​ចំពោះ​ការបង្ក​រឿង​របស់​កូរ៉េខាងជើង​។​

​វា​បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោម​សម្ពន្ធមិត្ត​ទាំង​ពីរ​បាញ់​កាំជ្រួច​ប្រាំបី​ដើម​ចូល​ក្នុង​ដែនទឹក​ខាងកើត​របស់​កូរ៉េខាងត្បូង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ដែល​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ក្នុង​ចំនួន​ដូច​គ្នា​កាលពី​​មួយ​ថ្ងៃមុន​។​

​មុន​នេះ​ក្នុង​ដដែល​នេះ​អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោកស្រី វេន​ឌី សឺ​មែន​(Wendy Sherman)​បានបញ្ជាក់​ថា នឹង​មាន​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​និង​ច្បាស់លាស់​មួយ​ចេញពី​អាម៉េរិក កូរ៉េ​ខាង​​ត្បូង​និង​ពិភពលោក បើសិនជា​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែ​រ​។​

​លោកស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ចូ ហ្យុន ដុង​(Cho Hyun-dong)​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា «​ការសាកល្បង​នុយក្លេអ៊ែរ​ណា​មួយ​នឹង​ជា​ការរំលោភ​​ទាំងស្រុង​លើ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​នឹង​ជួប​ចម្លើយ​តប​ភ្លាម​និង​ទាំង​បង្ខំ ព្រមទាំង​ក្នុង​លក្ខណៈ​ច្បាស់លាស់​។​យល​ង​ត្រៀម​និង​…​យល​ង​នឹង​បន្ត​កិច្ច​ពិភាក្សា​​ត្រី​ភាគី​របស់​យើង​ជាមួយ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន នៅ​ថ្ងៃស្អែក​»​។​

​នៅពេល​រដ្ឋាភិបាល​អាម៉េរិក​បាន​ប្តេជ្ញា​ដាក់ទណ្ឌកម្ម​ថែម​បើសិនជា​កូរ៉េខាងជើង​នៅ​តែ​ចចេស​សាកល្បង​នុយក្លេអ៊ែ​រ ទិដ្ឋភាព​នៃ​វិធានការ​ដាក់ពិន័យ​ថ្មី​ហាក់​មិន​ច្បាស់​ចំ​ពេល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​សហប្រជាជាតិ​បែកបាក់​។​

​កាលពី​ថ្ងៃអាទិត្យ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ​គឺ​ប្រាំបី​ដើម ។​ចាប់តាំងពី​ចូលកាន់​តំណែង​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ឆ្នាំ​២០១១ លោក​គីម ជុង​អ៊ុន បាន​ប​ង្កើ​​ន​ការ​អភិ​វ​ឌ្ឃ​សព្វាវុធ​ទោះជា​មាន​ប្រភព​ធនធាន​មាន​កំរិត​។​ពួក​អ្នកជំនាញការ​និយាយថា កូរ៉េខាងជើង​អាច​អះអាង​លទ្ធភាព​ផលិត​គ្រាប់បែក​តូចៗ​ដើម្បី​បំពាក់​លើ​កាំជ្រួច​ឆ្លង​ទ្វីប​ICBM ឬ​បំពាក់​វា​​លើ​កាំជ្រួច​ចម្ងាយ​ខ្លី​ដែល​អាច​វាយប្រហារ​ដល់​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​៕

​ការ​សម្ញែង​យន្តហោះ​ចម្បាំង​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងត្បូង​និង​អាម៉េរិក​បញ្ចប់​សមយុទ្ធ​ទ័ពជើងទឹក​បី​ថ្ងៃ​នៅ​សមុទ្រ​ហ្វីលីពីន​

​អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោកស្រី វេន​ឌី សឺ​មែន និង​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ចូ ហ្យុន ដុង​នៅ​ក្រសួងការបរទេស​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​៧​មិថុនា​