​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ មួយ​ថ្ងៃ​បន្ទាប់ពី​ការទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​គាត់ ម្ចាស់​ជើងឯក French Open១៤ សម័យ រ៉ា​ហ្វា​អែល ណា​ដាល់ (Rafael Nadal) មក​ពី​អេ​ស្ប៉ាញ​បាន​លើកពាន Musketeers ម្តង​ទៀត​សម្រាប់​ការថតរូប​នៅ​មាត់ទន្លេ​សែនកាលពីថ្ងៃ៦មិថុនា​។​

​ជាមួយនឹង​ប៉ម​ទួល​អេ​ហ្វ​ហ្វែល​នៅផ្ទៃ​ខាងក្រោយ​និង​ព្រះអាទិត្យ​រះ​ជះ​ពន្លឺ​ពណ៌​មាស​លើ​រូបសំណាក​នៅក្បែរនោះ ប្លង់​ថត​មួយ​នេះ​ពិតជា​ល្អ​ឥតខ្ចោះ​ខ្លាំងណាស់ រហូត​សូម្បីតែ​ណា​ដាល់​ក៏​ថតរូប Selfie ផងដែរ​។​

​នៅលើ​ស្ពាន​អា​ឡិច​សាន់​ឌឺ​ទី​៣ (Alexander III) ហ្វូង​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទីនោះ​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាង​លឿន​ដើម្បី​អបអរសាទរ​និង​ទះដៃ​ជូន​ម្ចាស់​ជើងឯក​រូបនេះ​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ណា​ដាល់​បានឈ្នះ​ជើងឯក Australian Open និង Roland Garros ក្នុង​រដូវ​កាល​តែមួយ​។ កាលពីដើមឆ្នាំ​នេះ កីឡាក​រអេ​ស្ប៉ាញ​វ័យ ៣៦​ឆ្នាំ​រូប​នេះ​បានឈ្នះ​​ពានរង្វាន់​ទី​ពីរ​របស់​ខ្លួន​នៅ​ឯ​ទីលាន Melbourne Park ។​

​ជ័យលាភី​ពានរង្វាន់​ទាំងអស់​ចាប់តាំងពី​ឆ្នាំ ១៨៩១ ត្រូវបាន​ចារឹក​ឈ្មោះ​នៅ​លើ​ជើង​ពាន ដោយ​ឈ្មោះ​របស់​ណា​ដាល់​បានបង្ហាញ​លើ​នោះ​រហូត ១៤ ដង ច្រើន​ជាង​កីឡាក​រណាៗ​ទាំងអស់​។​

​ស្តេច​តេ​ន្នី​សលើ​ទីលាន​ដីឥដ្ឋ​រូបនេះ​ឥឡូវ​នេះ​មាន​កំណត់ត្រា​ឈ្នះ ១៤-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កម្មវិធី Roland Garros ។ គ្មាន​កីឡាក​រណា​លើ​កពាន​លើសពី​ប្រាំ​មួយដង​ក្នុង​ការប្រកួត​នេះ​នោះ​ឡើយ​។​

​ម្ចាស់​ជ័យលាភី​ពានរង្វាន់​សំខាន់ ២២ សម័យកាល​រូបនេះ​ឥឡូវ​នេះ​គឺជា​ជើងឯក​ឯកត្តជន​បុរស​វ័យ​ចំណាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Roland Garros ។ ណា​ដាល់​បាន​បំបែក​កំណត់ត្រា​ដែល​បាន​បំបែក​ពី​មុន​ដោយ​កីឡាករ អង់​ដ្រេ​ស ជី​មេ​ណូ (Andres Gimeno) ដែល​មាន​អាយុ ៣៤ ឆ្នាំ ១០ ខែ នៅពេល​ដែល​គាត់​បានទទួល​ជ័យជម្នះ​ក្នុង​ឆ្នាំ ១៩៧២៕

ណា​ដាល់​ថត​ជាមួយ​ពាន​នៅមុខ​ទួល​អេ​ហ្វ​ហ្វែល