​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មិថុនា​ថា កងកម្លាំង​របស់​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​នូវ​សង្កាត់​លំនៅដ្ឋាន​ជាច្រើន​នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ភា​គខាង​​កើត​អ៊ុ​យក្រែន បន្ទាប់​ពី​ទីក្រុង​គៀវ​និយាយថា កងទ័ព​ដែល​មាន​ចំនួន​ចាញ់​ប្រៀប​ជាង​របស់ខ្លួន​កំពុង​ប្រយុទ្ធ​នៅក្នុង​មជ្ឈមណ្ឌល​សំខាន់​នៅ​ភាគ​ខាងកើត​មួយ​នេះ​។​

​ការប្រយុទ្ធ​ដ៏​ឃោរឃៅ​រយៈពេល​ជាច្រើន​សប្តាហ៍​សម្រាប់​ទីក្រុង​សំខាន់​ក្នុង​តំបន់​លូ​ហា​នស៍​នេះ​បាន​បន្ត​ធ្វើ​ឡើង​យ៉ាង​ខ្លាំងក្លា ដោយ​ជន​ស៊ីវិល​ភាគច្រើន​បាន​រត់​ភៀសខ្លួន និង​ប្រហែល ៨០០​នាក់​កំពុង​​សម្ងំ​នៅ​ក្នុង​រោងចក្រ​គីមី​មួយ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ បាន​និយាយថា “​តំបន់​លំនៅឋាន​នៃ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ត្រូវ​បាន​រំដោះ​ទាំងស្រុង​”​។​

​លោក​បាន​បន្ថែមថា កងទ័ព​រុស្ស៊ី​នៅ​កំពុង​ស្វះស្វែង​បង្កើត​ការគ្រប់គ្រង​លើ “​តំបន់​ឧស្សាហកម្ម​និង​ការតាំង​ទី​លំនៅ​ជិត​បំផុត​” របស់​ទីក្រុង​នេះ​៕

ផ្សែងហុយ​ចេញពី​ការបាញ់​ផ្លោង​ក្នុង​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​នៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២