ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាលបានសម្រេច​កោះប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិ​សាម​ញ្ញរបស់គណបក្ស​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី​0៩ និង​ទី​១០ ខែកក្កដានៅ​វិមាន​៧​មករា​។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ ត្រូវបាន​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី ១៦-១៧ ខែកក្កដា​ឆ្នាំ​២០២២​វិញ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០២២​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល សូម​គោរព​ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្ដាល​ទាំងអស់ មេត្តា​ជ្រាបថា គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​បានសម្រេច​លើក​ពេល​ប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​0៩ និង​ទី​១០ ខែកក្កដា ឆ្នាំ​២០២២​នៅ​វិមាន​៧​មករា​ទៅធ្វើ​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​និង​ថ្ងៃអាទិត្យ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២​វិញ​នៅ​វិមាន​៧​មករា​។​

​អាស្រ័យហេតុនេះ សូម​សម្តេច ឯកឧត្តម លោកជំទាវ មេត្តា​ជ្រាប និង​ត្រៀមលក្ខណៈ អញ្ជើញ​ចូលរួម​កុំបី​ខាន​។ (​ខុទ្ទកាល័យ​នឹងធ្វើ​លិខិតអញ្ជើញ​ជា​ផ្លូវការ​នៅពេល​ក្រោយ​)៕​សរន