ឆ្លើយតប​ចំពោះ​ការសាកសួរ​របស់លោក​ស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញ​ព័ត៌មាន​ថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​គ្មាន មូលដ្ឋាន​ទាំងនោះ​មកលើ​កម្ពុជា ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ចំពោះ រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ ទឹកដី​កម្ពុជា​ឡើយ និង​បាន​គូសបញ្ជាក់ថា ការកែលំអ​មូលដ្ឋាន​ក​ង​ទ័ពជើងទឹក​រាម​នេះ គឺធ្វើឡើងដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។ ​ការច្រានចោល​នេះបានធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទកាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។

Jun 8, 2022

ឆ្លើយតប​ចំពោះ​ការសាកសួរ​របស់លោក​ស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញ​ព័ត៌មាន​ថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​គ្មាន មូលដ្ឋាន​ទាំងនោះ​មកលើ​កម្ពុជា ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ចំពោះ រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ ទឹកដី​កម្ពុជា​ឡើយ និង​បាន​គូសបញ្ជាក់ថា ការកែលំអ​មូលដ្ឋាន​ក​ង​ទ័ពជើងទឹក​រាម​នេះ គឺធ្វើឡើងដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។

​ការច្រានចោល​នេះបានធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទកាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។