​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទាហាន​ស៊ីឈ្នួល​ជនជាតិ​រុស្សី​ម្នាក់ ដែល​ល្បី​ខាង​សម្លាប់​ឈ្លើយសឹក​និង​ជន​ស៊ីវិល​នៅ​តំបន់​ដុន​បា​ស ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​ប្រយុទ្ធ​នៅ​អ៊ុ​យក្រែន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​និយាយថា លោក វ្ល៉ា​ឌី​មៀ អាន​ដូ​នូវ (Vladimir Andonov)​អាយុ ៤៤ ឆ្នាំ​ដែល​ជា​អ្នកឯកទេស​ខាង​កម្ទេច​ខ្មាំង​និង​ឈ្លបយកការណ៍​នៅក្នុង​ជួរ​នៃ​ក្រុម​យោធា​ស្រមោល​​ឈ្មោះ Wagner Group​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​អ្នក​លប​បាញ់កាំភ្លើង​ស៊ី​ប​នៅ​ជិត​ទីក្រុង​ខា​គី​វ​ក្នុងអំឡុង​បេសកកម្ម​ពេល​យប់​កាលពី​ថ្ងៃទី ៥ ខែមិថុនា​។​

​លោក​អាន​ដូ​នូវ​ត្រូវបាន​ជនជាតិ​រុស្ស៊ី​ស្គាល់​ថា “​វ៉ា​ខា​” (Vakha)​ឬ “​អ្នក​ស្ម័គ្រចិត្ត​មកពី​បួយ៉ា​ធ្យា (Buryatia)” ដែល​ដាក់​តាម​ឈ្មោះ​តំបន់​ដែល​គាត់​រស់នៅ ប៉ុន្តែ​ចំពោះ​ជនជាតិ​អ៊ុ​យក្រែន គាត់​គឺជា “​ពេជ្ឈឃាដ​” ដោយសារតែ​ការសម្លាប់​រង្គាល​ដែល​គាត់​បាន​ជួយ​អនុវត្ត​ក្នុងអំឡុងពេល​ការឈ្លានពាន​ដំបូង​របស់​រុស្ស៊ី​លើ​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៤​។​

​គាត់​គឺជា​ផ្នែក​មួយ​នៃ​អង្គភាព “​រំដោះ​” ទីក្រុង​ឡុក​វី​ណូ​វ៉ូ (Logvinovo) នៃ​តំបន់​ដុន​បាស​នៅ​ដើមឆ្នាំ ២០១៥​ជា​កន្លែង​ដែល​ឈ្លើយសឹក​អ៊ុយ​ក្រែន​បី​នាក់​ក្រោយ​មក​ត្រូវបាន​ប្រហារជីវិត​នៅក្នុង​ផ្នូរ​រាក់​​មួយ ដែល​ក្នុងនោះ​មាន​ឈ្លើយសឹក​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​គ្រាប់ភ្នែក​។​

​អាន​ដូ​នូវបាន​អួតអាង​អំពី​បេសកកម្ម​នេះ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី រួម​ទាំង​របៀប​ដែល​អង្គភាព​របស់​គាត់​ត្រូវ​បាន​ណែនាំ​ឱ្យ “​កម្ទេច​កងកម្លាំង​សត្រូវ​ឱ្យអស់​” ហើយ​ថា “​គ្មាន​អ្នក​រួច​រស់​ជីវិត​” ពី​ការវាយប្រហារ​នោះឡើយ​៕

វ្ល៉ា​ឌី​មៀ អាន​ដូ​នូវ ត្រូវ​បាន​បាញ់​ស្លាប់​កាលពី​ថ្ងៃទី​៥​មិថុនា​ឆ្នាំ​២០២២