ដោយ:មុនីរ័ត្ន/ភ្នំពេញ:សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាបកាលពីយប់ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃ យុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ការចាប់ខ្លួនជនសង្ស័យទាំងពីរនេះ បាន​ធ្វើ​ឡើងកាលពីថ្ងៃទី៧ ខែ​មិថុនាម្សិលមិញនេះ។ ករណីបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គុំ និងទី២. ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕សរន