​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ សមត្ថកិច្ច​ចម្រុះ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក សេង សីលា អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​បាន​ចុះបង្ក្រាប​និង​រុះរើ​លូ​ស្បៃ​មុង ១០​មាត់ ប្រវែង​១២០​ម៉ែត្រ នៅ​មាត់ទន្លេ​វ៉ៃ​កូ ស្ពាន​តា​ហោ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​/​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ប្រមូល​យកទៅ​កំទេចចោល ដោយមាន​ការអបអរ​សាទរ​ពី​ប្រជាពលរដ្ឋ​។

​សូម​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នៅ​ចំណុច​ខាង​ត្បួ​ង​ស្ពាន​តា​ហោ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង មន្ត្រី​ជំនាញ បាន​ចុះបង្ក្រាប និង​រុះរើ​ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ស្វាយរៀង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​បង្ក្រាប​និង​រុះរើ​បានរួម​មាន​:​លូ​ស្បៃ​មុង​ចំនួន​២៥​មាត់​លប កន្ទុយ​កណ្តុល​ចំនួន​០៥​កន្ទុយ ប្រវែង​៦០ ម៉ែត្រ របាំង​ស្បៃ​មុង​ចំនួន​១០៥០​ម៉ែត្រ និង​​បង្គោល​ចំនួន​៥០០​ដើម​យកទៅ​កំទេចចោល​ផងដែរ​៕​