​ក​យ​កា ផ្តល់​ថវិកា ១០ លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង ” ការកសាង​ភូមិ​សន្តិភាព តាមរយៈ​ការអភិវឌ្ឍន៍ សហគមន៍​ជនបទ​ចម្រុះ ”
​ដោយៈ សុផល / ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ប្រកាស​ផ្តល់​ថវិកា ១០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​សហគមន៍ នៅ​តំបន់​ភាគ​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​សហគមន៍​មួយ ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។ ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កំណត់ហេតុ នៃ​កិច្ចពិភាក្សា​ជាមួយ ក្រសួង​អភិវឌ្ឍន៍ជនបទ លើ​គម្រោង ” ការកសាង​ភូមិ​សន្តិភាព តាមរយៈ​ការអភិវឌ្ឍន៍ សហគមន៍​ជនបទ​ចម្រុះ ” ។​