ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន និយាយថា ហង្ស​ក្រហម Liverpool បាន​ច្រានចោល​សំណើ​សុំ​ទិញ​តម្លៃ​រហូត​ដល់ ៣០ លាន​ផោន​សម្រាប់​កីឡាករ សា​ឌី​អូ ម៉ា​ណេ (Sadio Mane) ពី Bayern Munich ។​

​ហង្ស​ក្រហម​មិន​សប្បាយចិត្ត​នឹង​ចរិត​នៃ​ការ​ផ្តល់​ជូន​នេះ​ទេ ដែល​រួម​បញ្ចូល​គ្នា​នូវ​តម្លៃ​ធានា​បាន​ជា​មូលដ្ឋាន​ចំនួន ២៣,៥ លាន​ផោន​រួមជាមួយ​នឹង​លទ្ធភាព​បន្ថែម​ឱ្យ ៦,៥ លាន​ផោន​ទៀត​ដែល​ពួក​​គេ​ចាត់ទុកថា​មិន​សម​ទំនង​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្លឹប​នៅ Premier League មួយ​នេះ​បដិសេធ​សំណើ​ពី​ក្លិប​យក្ស​អាល្លឺម៉ង់​សម្រាប់​ខ្សែប្រយុទ្ធ​សេណេ​ហ្គាល់​រូបនេះ ដែល​នឹង​ផុត​កុងត្រា​នៅ​ដំណាច់​រដូវ​កាល​ក្រោយ​។​

​ការដេញថ្លៃ​លើកដំបូង​សម្រាប់​កីឡាក​រវ័យ ៣០ ឆ្នាំ​រូប​នេះ​គឺ​មាន​តម្លៃ ២៥ លាន​ផោន ជាមួយនឹង​ការធានាបាន​ប្រាក់​ភ្លាម ២១ លាន​ផោន​។​

Liverpool ត្រូវ​គេ​ដឹងថា​មិន​សប្បាយចិត្ត​នឹង​តួលេខ​នេះ​ទេ ដោយហេតុ​ថា Bayern ខ្លួនឯង​ក៏​កំពុង​ទារ​ថ្លៃ ៥០ លាន​អឺរ៉ូ (៤២,៨ លាន​ផោន​) សម្រាប់​ខ្សែប្រយុទ្ធ​ចង់​រត់ចោល​ក្លិប រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី (Robert Lewandowski) ដែល​មាន​អាយុ ៣៣ ឆ្នាំ​ផង​ដែរ​៕

Liverpool នឹង​មិន​លក់​ម៉ា​ណេក្នុង​តម្លៃទាប​ដល់ Bayern នោះទេ