​ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​៩ មិថុនា ២០២២ នេះ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ដូ​ស​ទី​៥ ជូន​ដល់​គ្រួសារ កងទ័ព សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា មន្ត្រី​ស៊ីម៉ាក់ ប្រមាណ​ជា ៣.០០០ នាក់ មានរ​យេ​:​ពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ មិថុនា ២០២២ ។

​នាយសេនាធិការរង​យោធភូមិភាគ​ពិសេស លោក​វេជ្ជបណ្ឌិត យឹម សាវុធ និង​លោក​ឧ​ត្ត​ម​សេ​ន៏​យ៍​ត្រី អ៊ុ​សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បានឱ្យដឹងថា​: ថ្ងៃនេះ មាន​មកពី​កម្លាំង​សឹក​រង​កំពង់ឆ្នាំង សាលា​ពលទាហាន វរ​សេនា​តូច​កាំភ្លើង​ធំ តំបន់​អភិវឌ្ឍន៍ ការិយាល័យ​ទី​២ ភូមិភាគ​ពិសេស មន្ត្រី​ស៊ីម៉ាក់ ក្រុមគ្រួសារ​កងទ័ព និង​គ្រួសារ​អតីតយុទ្ធជន​ប្រមាណ​ជា ៣.០០០ នាក់ ហើយ​រយ​:​ពេល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ មាន ២​ថ្ងៃ គឺ​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១០ មិថុនា ២០២២ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ​សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បានឱ្យដឹងថា​: ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វិដ​-១៩ ដូ​ស​ជំរុញ ដូ​ស​ទី​៥ ដល់​គ្រូ​សារ​កងទ័ព គ្រប់​បណ្តា​អង្គភាព​ខាងលើ ដើម្បី​សុខភាព​មាំមួន ក្នុង​ភាព​សាំ​ការពារ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។

​លោក​មេបញ្ជាការ​សឹក​រង​កំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​កងទ័ព ក្រុម​គ្រូ​សារ​កងទ័ព សមាជិក​អតីតយុទ្ធជន ទាំងអស់ ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ទាំង​ដូ​ស​ទី​១ ទី​២ ទី​៣ ដូ​ស​ទី​៤ និង​ដូ​ស​ជំរុញ ដូ​ស​ទី​៥ នេះ ឱ្យបាន​គ្រប់គ្នា ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក​តែងតែ​រិះរក​គ្រប់​វិធី ដើម្បី​នាំយក​វ៉ាក់សាំង មកចាក់​ស្រោច​លើ​ប្រជាជន​កម្ពុជា ដោយ​មិនមាន​ប្រកាន់​និន្នាការ​ន​យោ បាយ សាសនា​អ្វី​ឡើយ ៕/V​