​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំង អស់ ក្នុង​រដ្ឋបាល​ស្រុក​រមាសហែក ត្រូវ​ចូលរួម​សហការ ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប ធ្វើ​ការងារ​ទំនាក់ទំនង​ការងារ ឲ្យ​បានល្អ នៅក្នុង​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរលើ​មូលដ្ឋាន នៃ​ការលើកកម្ពស់ ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងាររដ្ឋបាល​ស្រុក ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​

​លោក​អភិបាលរង​ខេត្ត​រូបនេះ បាន​មានប្រសាសន៍​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នេះ ក្នុងឱកាស​ដែល​លោក បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរង​ស្រុក​រមាសហែក ព្រមទាំង​មន្ត្រីរាជការ នៃ​រដ្ឋបាល​ស្រុក​រមាសហែក ។

​លោក​បាន​មានប្រសាសន៍ថាៈ មន្ត្រី​គ្រប់រូប ត្រូវ​ចូលរួម​សហការ ជួយ​ការងាររដ្ឋបាល​ស្រុក គណៈ​អភិបាលស្រុក ឲ្យ​បានល្អ ពិសេស​មាន​ការគិតគូ​រ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ចូលរួម​បង្កើន​ការសហការ ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​ន​យោ បាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដែល​កើតមានឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន តាមរយៈ​ការបន្ត​ជំរុញ​នូវ​ការអនុវត្ត​គោល នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។ គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុង​ជួរ​គណៈ​អភិបាលស្រុក ឲ្យ​បានច្បាស់លាស់ ស្របតាម សេចក្ដីណែនាំ​លេខ​០៣៤ ស​ណន ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១០ របស់​ក្រសួងមហាផ្ទៃ​។​

​លោក​បាន​បន្ថែមថាៈ ចំណែក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក៏ត្រូវ​យកចិត្តទុកដាក់ ពង្រឹង​ការគ្រប់គ្រង​វត្តមាន និង​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល សាលាស្រុក ព្រមទាំង​ត្រូវ​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ ជូន​មន្ត្រីរាជការ របស់ខ្លួន ស្របតាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​គ្រប់រូប មានការ​ងារ ធ្វើ​គ្រប់ៗ​គ្នា​។ អាជ្ញាធរ​រដ្ឋបាល​ស្រុក គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​ចូលរួម​ឲ្យ​បាន​សកម្ម ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង ស្ថាប័ន និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​អនុវត្តន៍​នូវ​វិធានការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​នៅក្នុង​ស្រុក និង​ត្រូវមាន អនាម័យ​ជាប់​ជាប្រចាំ បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នាពេលនេះ បាន​ធូរស្រាល​ក៏​ពិត មែន ហើយ​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ចាក់​វ៉ាក់សាំង​បង្ការ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​លោក​បាន​បន្តថាៈ អាជ្ញាធរ​រដ្ឋបាល​ស្រុក គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ក្នុងការ​ទប់ស្កាត់​ការរំលោភបំពាន យក​ដី​ចំណីផ្លូវ​សាធារណៈ ពី​សំណាក់​ប្រជាពលរដ្ឋ មក​ធ្វើជា​កម្មសិទ្ធិឯកជន ឬ​តាំង​លក់ដូរ​នូវ​ទំនិញ ឬ​ផលិតផល​ផ្សេងៗ​ទៀត ដែលជា​ហេតុ នាំ​ឲ្យ​បាត់បង់​សោភ័ណភាព​ស្រុក ជាពិសេស​ត្រូវមាន​វិធានការ ឲ្យ​បាន​តឹងរឹង ចំពោះ​ជន​ខិល ខូច​មួយចំនួន ដែល​មានបំណង​ទន្ទ្រាន​កាន់កាប់​យក​ដី បឹង ព្រែក ប្រឡាយ អូរ និង​ដីព្រៃ ដែលជា​សម្បត្តិ​របស់រ​ដ្ឋ យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​បញ្ហា​ចំបង​អភិបាលស្រុក ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ត្រូវខិតខំ បន្ត​អនុវត្ត​បទបញ្ជា​របស់ ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ ប្រជាពលរដ្ឋ ឲ្យ​បាន​ញឹកញាប់ ដើម្បី​ក្តាប់​ឲ្យ​បាន​នូវ​តម្រូវការ និង​បញ្ហា​ប្រឈម​នានា​របស់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​មាន​វិធានការ​ដោះស្រាយ ឲ្យ​បាន​សមស្រប​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​អភិក្រម​ទាំង​៣ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព ហើយ​រដ្ឋបាល​ស្រុក ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អាទិភាព​នានា ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេសជិតខាង ឲ្យ​បានល្អ​ប្រសើរ ដោយ​ផ្អែក​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​អាណត្តិ ៥ ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់ នៅពេល​ក្រុមប្រឹក្សា ថ្មី ចូលកាន់​មុខតំណែង ។ ក្នុង​អន្តរកាល​នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ផុត​អាណត្តិ មាន​ភារកិច្ច​សម្របសម្រួល តែ​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ។

​សូមបញ្ជាក់​ផងដែរ​ថា តាម​ប្រកា​សលេខ​១៦៨០ ប្រក របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ តែង​តាំងទី​១ លោក ហម ហឿន និង​ទី​២ លោក ឃុន ប៉ូ​លី​ណា ឋានន្តរ​ស​ក្កិ នាយក្រមការ​ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង ជា​អភិបាលរង​ស្រុក ។ តាម​ប្រកា​សលេខ​១៦៧៧ ប្រក របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ តែងតាំង​លោក គល់ ជោតិ ឋានន្តរ​ស​ក្កិ ក្រមការ​ដើមខ្សែ​ថ្នាក់​លេខ​១ ឲ្យ​កាន់​មុខតំណែង​ជា នាយក​រដ្ឋបាល​សាលាស្រុក​រមាសហែក​ខេត្តស្វាយរៀង​៕/V​