​ដោយៈ​ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នេះ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា បាន​ដឹកនាំ​ក្រុមការងារ មនុស្សធម៌​របស់​អង្គភាព និង​បាន​សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​កុមារកំព្រា ចំនួន​៥​នាក់ ដែល​ត្រូវ​ឪពុកម្តាយ ស្លាប់ចោល កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ភូមិ​សិឡា​ង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​អំណោយ​ដែល​បានន​នាំយកទៅ​ប្រគល់ជូន​ក្មេង​កំព្រា ទាំង​៥​នាក់​បងប្អូន​នោះ រួមមាន អង្ករ ១២៥ គ​.​ក្រ មី​១​កេះ ត្រីខ​២​យួរ អាវ​រងារ​៥ មុង​៣ ជែ​ល​១៥​ដប​.​ម៉ាស់​៥​ប្រអប់ រួម​នឹង​ថវិកា មួយចំនួន ៕/V